លោកពូ​ទី​ន​អាច​នឹង​ក្លាយជា​ប្រធានាធិបតី​ក្នុង​អាណត្ដិ​ទី​៤​ទៀត

ចែករំលែក៖

​លោកពូ​ទី​ន​គឺជា​វិ​រៈ​បុរស​របស់​រុ​ស្ស៊ី​ និង​ជា​តំណាង​ជាតិ​ទាំងមូល​ធ្វើ​ឱ្យ​ពលរដ្ឋ​រុ​ស្ស៊ី​ភាគច្រើន​ពេញចិត្ដ​គាំទ្រ​ទៅ​នឹង​គោល​ នយោបាយ​ដឹកនាំ​របស់​លោក​។​ ពលរដ្ឋ​ រុ​ស្ស៊ី​មួយ​ចំនួន​ធំ​ក៏​ចង់ឱ្យ​លោក​បន្ដ​ដឹក​ នាំ​ប្រទេស​រុ​ស្ស៊ី​ក្នុង​អាណត្ដិ​ទី​៤​ជា​បន្ដ​ទៀត​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៨​ខាង​ មុខ​។​

​តាម​លទ្ធផល​ស្ទាប​ស្ដង់​មតិ​សាធារណៈ​ បង្ហាញ​ឱ្យ​ឃើញ​ថា​ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​ លោកពូ​ទី​ន​ឱ្យធ្វើ​ជា​ប្រធានាធិបតី​ក្នុង​ អាណត្ដិ​ទី​៤​កើនឡើង​រហូត​ដល់​ទៅ​៧៤​ ភាគរយ​គឺជា​ចំនួន​ច្រើន​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លង​មក​។​

​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ដកស្រង់​តួ​ លេខ​ពី​អង្គការ​ VTsIOM​ បង្ហាញ​ឱ្យ​ឃើញ​ ថា​ពលរដ្ឋ​រុ​ស្ស៊ី​ដល់​ទៅ​៧៤​ភាគរយ​គាំទ្រ​លោកពូ​ទី​ន​កាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​អាណត្ដិ​ទី​៤​ជា​បន្ដ​ទៀត​នៅ​ក្នុង​ការ​បោះ​ ឆ្នោត​ឆ្នាំ​២០១៨​ខាង​មុខ​ ។​ បច្ចុប្បន្ន​ លោកពូ​ទី​ន​ កំពុង​តែ​កាន់​តំណែង​ជា​ ប្រ​ធានា​ធិ​បី​ក្នុង​អាណា​ត្ដិ​ទី​៣​។​

​នយោបាយ​របស់​លោ​ពូ​ទី​ន​នៅ​ក្នុង​ ប្រទេស​អ៊ុយ​ក្រែ​ន​និង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​ ជា​ហេតុផល​ដែល​ជួយ​ឱ្យ​មានការ​គាំទ្រ​ រូប​លោក​កាន់តែ​ខ្លាំង​ឡើង​ ពិសេស​គឺ​ ក្រុម​យុវជន​រុ​ស្ស៊ី​តែ​ម្ដង​។​ កាលពី​ឆ្នាំ​ ២០១២​ចំនួន​ពលរដ្ឋ​គាំទ្រ​លោកពូ​ទី​ន​ មាន​តែ​៤០​ភាគរយ​ប៉ុណ្ណោះ​ ។​

​ចំណែក​លទ្ធផល​របស់​មជ្ឈមណ្ឌល​ ស្ដង់​មតិ​ឯករាជ្យ​ឡ​វោ​ដា​ក៏​មាន​លទ្ធផល​ដូច​គ្នា​នោះ​ដែរ​ ប៉ុន្ដែ​ក្រុម​អ្នកប្រឆាំង​ បញ្ជាក់​ថា​តួ​លេខា​ង​លើ​មិន​មាន​តម្លា​ ភាព​នោះ​ឡើយ​ ដោយសារ​តែ​ធ្វើ​ទៅ​លើ​ អ្នកគាំទ្រ​ខ្លួន​ប៉ុណ្ណោះ​មិន​បាន​ស្ទង់​មតិ​ក្រុម​ ប្រឆាំង​ឡើយ​ ។​

​កន្លង​មក​ក៏​មានការ​ស្ទង់​មតិ​ទៅ​លើ​ការ​ដឹកនាំ​របស់​លោកពូ​ទី​ន​ដោយ​មាន​ ពលរដ្ឋ​រហូត​ដល់​ជិត​៩០​ភាគរយ​ពេញចិត្ដ​នឹង​ការ​ដឹកនាំ​របស់​លោក​ធ្វើ​ឱ្យ​រុ​ស្ស៊ី​កាន់តែ​មានមុខ​មាននៅ​លើ​ឆាក​អន្ដរ​ ជាតិ​ ។​

​តាម​លទ្ធផល​ស្ទង់​មតិ​របស់​ម​ជ្ឈ​ មណ្ឌល​ស្ទង់​មតិ​រុ​ស្ស៊ី​ VTsIOM​ បង្ហាញ​ ឱ្យ​ឃើញ​ថា​ ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​ការ​ ដឹកនាំ​របស់​លោកពូ​ទី​ន​កើ​ឡើង​រហូត​ ដល់​ទៅ​៨៩​្ប​៩​ភាគរយ​ជា​ចំនួន​ខ្ពស់​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក​ ។​

​បើ​ប្រៀបធៀប​នឹង​ការ​ស្ទង់​មតិការ​ គាំទ្រ​មាន​ចំនួន​តិច​ជាង​នេះ​ប៉ុន្ដែ​ក្រោយ​ការ​បញ្ចេញ​កម្លាំង​ទាហាន​ទៅ​វាយប្រហារ​ ក្រុម​ភេរវកម្ម​អ៊ិ​ន​ស្លា​ម​បង្កើត​រដ្ឋ​លោក​ ពូ​ទី​ន​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​រុ​ស្ស៊ី​ ។​
​ទីក្រុង​មូ​ស្គូ​បាន​ប្រកាស​ថា​ យុទ្ធនា​ ការ​វាយប្រហារ​ខាងលើ​គឺ​សំដៅ​ទៅ​លើ​ ក្រុម​អ៊ិ​ូ​ស្លា​ម​បង្កើត​រដ្ឋ​តែ​ប៉ុណ្ណោះ​ ។​ ប៉ុន្ដែ​លោក​ខាងលិច​បាន​និយាយ​ថា​គោល​ ដៅ​វាយប្រហារ​ខាងលើ​គឺ​សំដៅ​ទៅ​លើ​ ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស​ស៊ី​រី​និង​ពង្រឹង​ អំណាច​របស់​ប្រធានាធិបតី​ស៊ី​រី​លោក​ អាល់​អាសា​ដដែល​ជា​សម្ពន្ធមិត្ដ​របស់​ រុ​ស្ស៊ី​ជា​ច្រើន​ជំនាន់​មក​ហើយ​។​

​តាម​ការ​ប្រកាស​របស់​ VTsIOM​ បានឱ្យ​ដឹង​ថា​ ក្រោយ​ពេល​ដែល​យុទ្ធនា​ ការ​វាយប្រហារ​ទទួល​បាន​ជោគជ័យ​នោះ​ចំនួន​ពលរដ្ឋ​រុ​ស្ស៊ី​គាំទ្រ​លោកពូ​ទី​ន​កើន​ ឡើង​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ ។​

​លោកពូ​ទី​ន​បាន​ថ្លែង​សុន្ទរកថា​ មាន​ ឈ្មោះ​ថា​ “​សង្គ្រាម​និង​សន្ដិភាព​”​ នៅ​ ក្នុង​វេទិការ​មួយ​នៅ​ក្រុង​ sochi​ ប្រទេស​ រុ​ស្ស៊ី​។​ កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​កន្លង​មក​ លោកពូ​ទី​ន​បាន​ទទួល​ស្វាគមន៍​ប្រធានាធិបតី​ អាល់​អាសា​ដ​ ដែល​បាន​បំពេញ​ ទស្សនកិច្ច​ទៅ​កាន់​រុ​ស្ស៊ី​ដោយ​គ្មាន​ការ​ ព្រាង​ទុកជា​មុន​ធ្វើ​ឱ្យ​ក្រុម​ចារកម្ម​លោក​ខាងលិច​មិន​បានដឹង​ពី​ដំណើរ​ទស្សនកិច្ច​ នោះ​ឡើយ​ ។​

​អ្វី​ដែល​លោកពូ​ទី​ន​ ព្រួយបារម្ភ​នា​ ពេល​នេះ​គឺ​ពលរដ្ឋ​រុ​ស្ស៊ី​បាន​ទៅ​កាន់​អា​មេ​ រិ​ក​ អឺរ៉ុប​កើនឡើង​ខ្ពស់​។​ ពេល​ថ្មីៗ​នេះ​ លោកពូ​ទី​ន​បាន​ចាត់​ទុក​អង្គការ​បរទេស​កំពុង​តែ​ធ្វើ​សកម្មភាព​ដូច​ជា​ម៉ាស៊ីន​ បូម​ធូលី​បូម​អ្នកមាន​ប្រាក់​រុ​ស្ស៊ី​ទៅ​ក្រៅ​ ប្រទេស​ឱ្យ​អស់​។​ តាម​តួលេខ​របស់រ​ដ្ឋា​ ភិ​បាល​រុស​ស្សី​បានឱ្យ​ដឹង​ថា​ ពលរដ្ឋ​រុ​ស្ស៊ី​ ទៅ​ក្រៅប្រទេស​កើនឡើង​ខ្ពស់​បំផុត​ក្នុង​ រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​ ។​ ក្រៅពី​ ពលរដ្ឋ​រុ​ស្ស៊ី​១​ភាគ​៤​លាន​នាក់​ផ្ដល់​ទិដ្ឋាការ​ទៅ​កាន់​អា​មេ​រិ​ក​កាលពី​ឆ្នាំ​កន្លង​ទៅ​នៅ​មាន​ពលរដ្ឋ​៧៥​។​៣០០​នាក់​ទៀត​បាន​ទៅ​រស់នៅ​ក្នុង​តំបន់​អឺរ៉ុប​គឺ​កើនឡើង​ ២៥​ភាគរយ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១០​។​

​ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា​ពលរដ្ឋ​រុ​ស្ស៊ី​បាន​ដាក់​លិខិត​សុំ​រស់នៅ​អា​មេ​រិ​ក​កើនឡើង​ខ្ពស់​គឺ​មាន​ចំនួន​ដល់​ទៅ​២៦៥.០៨៦​នាក់​នៅ​ក្នុងឆ្នាំនេះ​ ៕​ ម៉ែ​វ​ សា​ធី

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print