ភ្នំពេញ ៖ នៅវេលាម៉ោង២១៖៣០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ សាលាសង្កាត់ស្ទឹងមានជ័យ បានប្រកាសថា មនុស្សចំនួន៤នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន មានវិជ្ជមានកូវីដ១៩ ស្ថិតនៅចំណុច ផ្ទះលេខ២៦៤ ក្រុមទី៤ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ភ្លាមៗនោះគេក៏បានឃើញវត្តមាន ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចុះយកអ្នកវិជ្ជមាន កូវីដ១៩ចំនួន៤នាក់ទាំងយប់បញ្ជូនទៅកាន់ មន្ទីរពេទ្យ(ហ្លួងម៉ែ) ដើម្បីទៅសម្រាកព្យាបាល។
អាជ្ញាធរខណ្ឌស្ទឹងមានជ័យ ប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី១ មេត្តាប្រុងប្រយ័ត្ន ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និង ចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ។
សូមជម្រាបជូនផងដែរថា, កាលពីម្សិលមិញ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញអ្នកវិជ្ជមានកូវីត-១៩ ថ្មីចំនួន ៤៤នាក់ និងព្យាបាលជាសះស្បើយចំនួន ៦៩នាក់៕
ដោយ, សិលា