ខេត្តស្ទឹងត្រែង, រកឃើញប្រជាពលរដ្ឋរស់នៅចំណុចអូរពងមាន់ ចំនួន ៣០នាក់ សង្ស័យថា បានពាក់ព័ន្ធនឹងបុរសមានជំងឺកូវីដ-១៩ នៅខេត្តរតនគិរី ។ នេះបើយោងតាមការបញ្ជាក់ពីលោក ម៉ែន គុង អ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង នាយប់ថ្ងៃទី៤ ខែមេសាឆ្នាំ ២០២១នេះ តាមរយះប្រព័ន្ធទំនាក់ទំនងសង្គមTelegram ។ លោកបានបញ្ជាក់បន្ថែមទៀតថា អ្នកទាំង៣០នាក់នេះ ត្រូវបានក្រុមការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្ត យកសំណាករួចរាល់ហើយ និង បានបញ្ជូនទៅធ្វេីការវិភាគនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈរាជធានីភ្នំពេញ (NIPH) ក្នុងយប់នេះផងដែរ ដើម្បីស្នើសុំធ្វើតេស្តនៅព្រឹកនេះ។
សូមបញ្ជាក់ផងដែរថា, ចំពោះព័ត៌មានខាងលើនេះ ក៏ត្រូវបានគេហទំព័ររបស់ទូរទស្សន៍ខេត្តស្ទឹងត្រែង បានធ្វើការទៅផ្សាយផងដែរ៕
...
ដោយ, សិលា