ភ្នំពេញ, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) ដុល្លារ ,ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១។
ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) ដុល្លារ ,ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា វ័យក្មេងប្រកបដោយចិត្តសប្បុរសបានថ្លែងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ថា, ខ្ញុំសូមបរិចាកជូនកាកបាទក្រហមកម្ពុជាចំនួន( ១.៤លាន) #មួយលានបួនសែនដុល្លា សូមឧទ្ទិសផលបុណ្យនេះទៅអោយម្ដាយខ្ញុំដែលចែកឋានទៅ 🙏🙏🙏🙏🙏 គ្រូសារខ្ញុំក៏ធ្លាប់ទទួលអំណោយពីកាកបាទក្រហមកម្ពុជាដែ។
ខ្ញុំនឹកឃើញគ្រួសារក្រីក្រដ៏ជូចត់ រកអង្ករហូបមិនបានពេលលំបាកអត់អង្ករម៉ែអង្គុយតែហូរទឹកភ្នែក ម៉ែលំបាកតាំងពីខ្ញុំចាប់កំណើតរហូតដល់ស្លាប់ ពេលខ្ញុំកើតមកម៉ែទាស់គ្មានទឹកដោះទេម៉ែតែងសុំគេអោយខ្ញុំប៉ៅបានខ្លះ និងមានទាមួយក្បាលពងរាល់ថ្ងៃបងស្រីខ្ញុំរត់យកពងទាទៅដូរយកស្ករដើម្បីឆុងទឹកក្ដៅអោយខ្ញុំប៉ៅ ។តែគួអោយស្ដាយពេលកូនធូរធាម៉ែមិនអាចនៅជាមួយកូន 🙏🙏🙏
1.ម៉ែបង្រៀនអោយស្រលាញ់បងប្អូន
2.ម៉ែបង្រៀនអោយចេះតស៊ូ
3.ម៉ែបង្រៀនខ្ញុំអោយចេះរិះថាំ
4.ម៉ែបង្រៀនអោយធ្វើអំពើល្អ
ម្ដាយខ្ញុំជាមនុស្សម្នាក់ដែលបាក់ស្បាតនៅក្នុងភ្លើងសង្រ្គាម បងប្អូនគាត់គេសម្លាប់នៅសម័យប៉ុលពត អស់ខ្លះ ម្ដាយខ្ញុំខ្លាចសង្គ្រាមណាស់គ្រាន់តែឃើញផ្កាយដុះកន្ទុយក៏គាត់ភ័យដែរ ។ ចំណែកខ្ញុំវិញជីវិតគឺសេសសល់ពីភាពក្រីក្រ ខ្ញុំបិះបាត់បង់ជីវិតប៉ុន្មានដងហើយ ដូច្នេះខ្ញុំគ្មានភាពរុញរាក្នុងការជួយសង្គមឡើយបើសិនខ្ញុំមានលទ្ធភាព។ខ្ញុំធ្លាប់វេទនាហើយ ខ្ញុំធ្លាប់ក្រហើយថ្វីត្បិតតែខ្ញុំមិនរស់ក្នុងសម័យសង្រ្គាមតែខ្ញុំបានធ្វើសង្រ្គាមជាមួយនិងក្រពះរបស់ខ្លួនឯងអស់រយៈពេលជិត 30 ឆ្នាំ 🙏🙏🙏🙏៕
ដោយ, សិលា