ក្រុមប្រឆាំងព័ត៌មានក្លែងក្លាយ (ក្រុម ៣.០០០) សូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា គណនីហ្វេសប៊ុក News Assembly បានបង្ហោះរូប និងខ្លឹមសារខុសពីការពិត ដែលជាដំណឹងបំពុលសង្គម

ចែករំលែក៖

ភ្នំពេញ , (ក្រុម ៣.០០០) សូមបញ្ជាក់ថា បើតាមការជូនដំណឹងរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានទទួលមរណភាពដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យកាល់ម៉ែត ហើយលទ្ធផលពិនិត្យសំណាករកកូវីដ១៩ គឺ “អវិជ្ជមាន”។

ដោយឡែក លោក អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចេញ សេចក្តីជូនដំណឹង ដោយបញ្ជាក់ថា, កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន និងបណ្ដាញសារព័ត៌មានទាំងអស់ជ្រាបថា កងរាជអាវុធហត្ថ មានទុក្ខយ៉ាងក្រៀមក្រំ អាឡោះអាល័យក្រៃលែង ដោយសារការទទួលមរណភាពរបស់ លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង២០នាទីអធ្រាត្រ ថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ (ជំងឺគាំងបេះដូង) ក្រោយពីបានបញ្ជូនដល់មន្ទីរពេទ្យកាលម៉ែត្រ។ សូមបញ្ជាក់ថា លទ្ធផលពិនិត្យសំណាករោគកូវីដ១៩ គឺ “អវិជ្ជមាន”។

កងរាជអាវុធហត្ថ មានការសោកស្ដាយជាអនេកប្បការចំពោះការបាត់បង់លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ កន្លងទៅ លោកឧត្តមសេនីយ៍ បានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បម្រើប្រជាជន បម្រើជាតិ មាតុភូមិ។ ពិតណាស់ទោះបី រូបលោកបានលាចាកពីកងរាជអាវុធហត្ថ ប៉ុន្តែលោកបានបន្សល់នូវកេរ្តិឈ្មោះ និងកិត្តិយសល្អៗ សម្រាប់យើងទាំងអស់គ្នា។

កងរាជអាវុធហត្ថ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព សូមវិញ្ញាណក្ខន្ត លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ទទួលបានបរមសុខ និងកាន់សុគតិភព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបជាព័ត៌មាន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print