អភិបាលខេត្តកំពង់ចាមទទួលអំណោយសប្បុរសជនជួយទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកំពង់ចាម÷  ដោយការជឿជាក់លើកការដឹកនាំរបស់់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងឃើញមានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ,សម្ភារការពារជំងឺកូវី-១៩ រួមនឹងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាលីស័កនៅក្នុងមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី​០៥​ ខែមេសា​ ឆ្នាំ​២០២១​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩​ អញ្ជេីញ​ទទួលអំណោយឧបត្តម្ភ​ពីសប្បុរសជន​ ដេីម្បីចូលរួមយុទ្ធនាការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ១៩។

ចំពោះការឧបត្ថម្ភដែលទទួលបាននាពេលនេះរួមមាន÷
-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេស ធី អេស អេតវើថាយស៊ីង ឯ.ក. ឧបត្ថម្ភ= អង្ករ១ តោន មីម៉ាម៉ា២០ កេស ទឹកបរិសុទ្ធ២០ កេស ម៉ាស១០,០០០ និងទឹកអល់កុល ៦០ លីត្រ។

-លោកសាយ ហាង និងលោកស្រីថវិកា០៤ លានរៀល ទឹកបរិសុទ្ធ ១០០កេស ,ម៉ាស១០,០០០ និងទឹកអាល់កុល១៥០ លីត្រ។

-មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ខេត្តកំពង់ចាម​ ឧបត្តម្ភ​ ទឹកបរិសុទ្ធ​ ៥០០ យួរ។

-លោក លី​ ថៃហាក់​ ទីប្រឹក្សា​ក្រសួង​កកសិកម្មរុក្ខាប្រមាញ់​ និងនេសាទ​ ឧបត្តម្ភ​ ទឹកបរិសុទ្ធ​៥០០ យួរ។

-ក្រុមហ៊ុន​ ស៉ីភី​ (CP) ឧបត្តម្ភ​ ម៉ាស់​ ១២,៥០០ ម៉ាស់​, ទឹកអាល់កុល១២០ លីត្រ​ និងទឹកបរិសុទ្ធ៥០ កេស​។

-ធនាគារ​ អេស៊ីលីដា​ ៨សាខា​ ក្នុងខេត្តកំពង់ចាម​ ឧបត្តម្ភ​ ម៉ាស់​ ១០,០០០ ,ទឹកអាល់កុល​ ២៤០ លីត្រ​ ,មី១៦ កេស​ និងទឹកបរិសុទ្ធ​ ១៦ កេស។

-គណៈអាជីវករផ្សារបឹងកុក​ ក្រុងកំពង់ចាម ឧបត្ថម្ភថវិកា ០២ លានរៀល។

-ក្រុមហ៊ុន​ThaNakron ធូបមុស៣ កេស​ ថ្នាំបាញ់មូស១ កេស​ ទឹកអាល់កុល​៣០ លីត្រ​ និងទឹកបរិសុទ្ធ​៥ កេស៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print