ខេត្តកំពង់ចាម÷ ដោយការជឿជាក់លើកការដឹកនាំរបស់់លោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងឃើញមានសប្បុរសជនជាបន្តបន្ទាប់ បាននាំយកនូវគ្រឿងឧបភោគបរិភោគ,សម្ភារការពារជំងឺកូវី-១៩ រួមនឹងថវិកា មកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាលីស័កនៅក្នុងមណ្ឌលចត្តាឡីស័កនានា ក្នុងខេត្តកំពង់ចាម និងដើម្បីជួយលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩ អញ្ជេីញទទួលអំណោយឧបត្តម្ភពីសប្បុរសជន ដេីម្បីចូលរួមយុទ្ធនាការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺ កូវីដ១៩។
ចំពោះការឧបត្ថម្ភដែលទទួលបាននាពេលនេះរួមមាន÷
-លោក ស៊ុយ ភូនាថ នាយកក្រុមហ៊ុន អេស ធី អេស អេតវើថាយស៊ីង ឯ.ក. ឧបត្ថម្ភ= អង្ករ១ តោន មីម៉ាម៉ា២០ កេស ទឹកបរិសុទ្ធ២០ កេស ម៉ាស១០,០០០ និងទឹកអល់កុល ៦០ លីត្រ។
-លោកសាយ ហាង និងលោកស្រីថវិកា០៤ លានរៀល ទឹកបរិសុទ្ធ ១០០កេស ,ម៉ាស១០,០០០ និងទឹកអាល់កុល១៥០ លីត្រ។
-មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ឧបត្តម្ភ ទឹកបរិសុទ្ធ ៥០០ យួរ។
-លោក លី ថៃហាក់ ទីប្រឹក្សាក្រសួងកកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឧបត្តម្ភ ទឹកបរិសុទ្ធ៥០០ យួរ។
-ក្រុមហ៊ុន ស៉ីភី (CP) ឧបត្តម្ភ ម៉ាស់ ១២,៥០០ ម៉ាស់, ទឹកអាល់កុល១២០ លីត្រ និងទឹកបរិសុទ្ធ៥០ កេស។
-ធនាគារ អេស៊ីលីដា ៨សាខា ក្នុងខេត្តកំពង់ចាម ឧបត្តម្ភ ម៉ាស់ ១០,០០០ ,ទឹកអាល់កុល ២៤០ លីត្រ ,មី១៦ កេស និងទឹកបរិសុទ្ធ ១៦ កេស។
-គណៈអាជីវករផ្សារបឹងកុក ក្រុងកំពង់ចាម ឧបត្ថម្ភថវិកា ០២ លានរៀល។
-ក្រុមហ៊ុនThaNakron ធូបមុស៣ កេស ថ្នាំបាញ់មូស១ កេស ទឹកអាល់កុល៣០ លីត្រ និងទឹកបរិសុទ្ធ៥ កេស៕
ដោយ៖ សូរិយា