ភ្នំពេញ៖ ទោះបីជាប់ដៃមមាញឹកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្តី ក៏មនោសញ្ចេត នាសមរភូមិក្រោយនិងសមរភូមិមុខនៅតែផ្សារភ្ជាប់គ្នាជានិច្ច ទោះបីស្ថិតនៅក្នុងពេលវេលាដ៏លំបាកដោយជាប់ដៃប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក្តីក៏មនោសញ្ចេតនារវាងសមរភូមិមុខ និឹងសមរភូមិក្រោយនៅតែស្អិតរមួត និងជួយទៅសមរភូមិមុខជាប់ជាប្រចាំ។
ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយលោក ស៊ុយ សេរិទ្ធ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចូលរួមដំណើរដោយលោកគោ ស៊ុមប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញទៅសួរសុខទុក្ខកងទព័ និងអង្គភាពចំណុះកងពលធំលេខ៣ប្រចាំទិសប្រាសាទព្រះវិហារ ព្រមទាំងនាំយកអំណោយមួយចំនួនទៅជូនផងដែរក្នុងនាមអង្គភាពសម្ពន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោកឃួង ស្រេង ដែលតែងតែផ្តល់នូវភាពកក់ក្តៅដល់វីរកងទព័របស់យើង និងផ្តល់ជាអំណោយព្រមទាំងគិតគូរទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព និងគ្រួសារកងទ័ព។ លោកឧត្តមសេនីយ៍មេបញ្ជាការបញ្ជាក់ថា៖ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញកំពុងជាប់ដៃប្រយុទ្ធប្រឆាំងនឹងសត្រូវគ្មានស្រមោលដ៏គ្រោះថ្នាក់គឺមេរោគកូវីដ-១៩ដែលខុសពីសត្រូវនៅលើសមរភូមិយ៉ាងណាក្តី ក៏ការគិតគូរជួយឧបត្ថម្ភដល់សមរភូមិមុខរបស់រដ្ឋបាលរាជធានីភ្នំពេញនៅតែធ្វើឡើងជាប់ជាប្រចាំ ពិសេសនៅពេលបុណ្យទានម្តងៗ។
ក្នុងនាមលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញលោកស៊ុយ សេរិទ្ធបានថ្លែងកោតសរសើរដល់វិីរកងទ័ពរបស់យើងដែលបានប្តូរផ្តាច់ហ៊ានលះបង់អាយុជីវិតដើម្បីការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន ទោះបីពេលនេះសភាពការណ៍តាមបណ្តោយព្រំដែនទាំងជាមួយប្រទេសថៃនិងឡាវមានស្ថានភាពស្ងប់ស្ងាត់ល្អនិងក្លាយជាព្រំដែនអភិវឌ្ឍន៍ក្តី។
នាឧិកាសនោះដែរ លោកស៊ុយ សេរិទ្ធ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ទៅឧបត្តម្ភដល់អង្គភាពកងទ័ពរួមមានកងពលធំអន្តរាគមន៍លេខ៣ចំនួន១០លានរៀល, ជូនដល់នាយទាហាននិងពលទាហានជាបុគ្គល, ផ្តល់ជូនជាសម្ភារ និងគ្រឿងឧបភោគបរិភោគរួមមាន ប្រេងម៉ា ស៊ូត៦ពាន់លីត្រ,ទឹកក្រូច ៥០០កេស,មាន់ចំនួន៥០០ក្បាល,ម៉ាស់ចំនួន៥ម៉ឺនម៉ាស់, អាល់កុលចំនួន៣០កាននិងផ្តល់ថវិកា៣ពាន់ដុល្លារសម្រាប់សាងសង់អគារមហោស្រព ត្រូវបានលោកឧត្តមសេនីយ៍ស្រី ឌឹក បង្វែរថវិកានេះទៅសាងសង់រោងដាក់រថយន្តបម្រើអង្គភាពវិញ។ ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩ជាថវិកាចំនួន១០លានរៀល,ជូននាយទាហាន និងពលទាហាននិងផ្តល់ជាប្រេងម៉ាស៊ូត៦ពាន់លីត្រ,ទឹកក្រូច ៦៤០កេស,មាន់៥០០ក្បាល,ម៉ាស់៥ម៉ឺនម៉ាស់, អាល់កុល៣០កាន។ជូនវរៈនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកាចំនួន២លានរៀល,ប្រេងម៉ាស៊ូត១ពាន់លីត្រ,ទឹកក្រូច៦០កេស, មាន់៥០ក្បាល,ម៉ាស់៨ពាន់ម៉ាស់,អាល់កុល៥កាន។ជូនបញ្ជាការដ្ឋានអង្គរក្សចំនួន២០លានរៀល,ទឹកក្រូច៦០ កេស, មាន់៥០ក្បាល,ម៉ាស់៤០០០បន្ទះ,អាល់កុល៥កាន។ជូនកងពលតូចអន្តរាគមន៍ លេខ១២៨ ថវិកា១០លានរៀល,ប្រេងម៉ាស៊ូត៧ពាន់លីត្រ,ទឹកក្រូច៧៤០កេស, មាន់៥០ក្បាល , ម៉ាស់៨៨០០០បន្ទះ ព្រមទាំងផ្តល់ជូនវរសេនាតូចអន្តរាគមន៏លេខ២៨១,២៨២,២៨៣, ២៨៤និង២៨៥មួយចំនួនទៀតផងដែរ៕
សំរិត