សម្តេចហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានឧបត្ថម្ភថវិកា ៤០លានរៀល ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសប្រារព្ធខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១។

សម្តេចប្រធានរដ្ឋសភានិង សម្តេចធម្មវិសុទ្ធវង្សា តែងតែចូលរួមយ៉ាងសកម្មដល់សកម្មភាពមនុស្សធម៌ និងសង្គម ក្នុងនោះជានិច្ចកាលតែងបានចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា និងក្នុងពេលថ្មីៗកន្លងមក បានចូលរួមវិភាគទានដ៏ថ្លៃថ្លាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងរាតត្បាតក្នុងប្រទេសរបស់យើងនាពេលនេះ។

ខួបលើកទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១ បានប្រារព្ឋធ្វើឡើងក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និង កសាងភាពធន់របស់សង្គមជាតិ”។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចទាំងទ្វេដែលតែងបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដើម្បីឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ជាពិសេសក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ នេះ៕

 

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print