ខេត្តរតនគិរី, លោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានថ្លែងថា, សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ និងសាធរណជនជ្រាបថា កន្លងមករដ្ឋបាលខេត្តរតនគិរី បានចេញសេចក្តីជូនដំណឹងស្តីពីការរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន ១ករណី នៅស្រុកតាវែង ខេត្តរតនគិរី ដោយយោងតាមលទ្ធផលពវិភាគសំណកអ្នកសង្ស័យ។ ទន្ទឹមគ្នានេះ ដោយមានការសង្ស័យ បានធ្វើការផ្ទៀងផ្ទាត់ឡើងវិញ និងកំពុងរង់ចាំការធ្វើតេស្តសំណាកលើកទី២។
លោកបន្តថា, បើទោះបីជាលទ្ធផលយ៉ាងណា ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ មន្ត្ត្រីជំនាញទាំងអស់ ដែលបានអនុវត្តវិធានការអន្តរាគមន៍ឆ្លើយតបបានទាន់ពេលវេលា ឆ្លើយតបភ្លាមៗទៅនឹងសភាពការណ៍ជាក់ស្តែង ក្នុងគោលដៅកាត់ផ្តាច់ការចម្លង និងរកឲ្យឃើញអ្នកពាក់ព័ន្ធទាំងអស់ ជៀសវាងសភាពការណ៍ទុំជោរហូតដល់មិនអាចគ្រប់គ្រងបាន។ នេះជាករណីដែលយើងមិនអាចមើលនឹងភ្នែកបាន ឆ្លើយតបបាមភ្លាមៗ គឺទាមទារភាពច្បាស់លាស់ពីជំនាញ។
យើងនៅតែបន្តអនុវត្តវិធានការចត្តាឡីស័កតាមផ្ទះ អ្នកដែលធ្វើដំណើរចូលខេត្តទាំងអស់ និងសូមអំពាវនាវបងប្អូនអនុវត្តឲ្យបាននូវវិធានការ ៣កុំ ៣ការពារ ដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង៕
ដោយ, សុខ ខេមរា