ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃ សុក្រ ទី ៩ ខែមេសា ឆ្នាំ ២០២១

ចែករំលែក៖

ភ្នំពេញ, ទីស្ដីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សូមគោរពជូន សម្តេចលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូ គ្រប់ក្រសួង ស្ថាប័ន។

កម្មវត្ថុ ៖ ករណីលើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក .ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១។
យោង ៖ លិខិតលេខ៦៩១ ខន/០១៩ ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ របស់ខុទ្ទកាល័យសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ខ្ញុំសូមគោរពជម្រាបជូនសម្តេច លោក លោកស្រី មេត្តាជ្រាបថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ដែលគ្រោងប្រជុំ នាថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ នោះ សូមលើកទៅពេល
ក្រោយវិញ។
អាស្រ័យហេតុនេះ សូម សម្តេច លោក លោកស្រី មេត្តាជ្រាបដោយសេចក្ដីអនុគ្រោះ។ សូម សម្តេច លោក លោកស្រី មេត្តាទទួលនូវសេចក្តីគោរពពីខ្ញុំ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print