អភិបាលរងខណ្ឌសែនសុខដឹកនាំកម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអនុវត្តវិធានការរដ្ឋបាលលើអ្នកល្មើសបំរាមគោចរ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៨យប់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងជាតំណាងលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យគោលដៅទី១ របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដើម្បីត្រួតពិនិត្យនិងអនុវត្តវិធានការរដ្ឋបាលលើអ្នកល្មើសបំរាមគោចរនៅកំណាត់ផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោកអភិបាលរងខណ្ឌបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវតែបន្តចូលរួមទប់ស្កាត់កាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ដើម្បីបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ឱ្យឆាប់វិលទៅរកស្ថានភាពល្អប្រសើរវិញ ដោយត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានត្រឹមត្រូវ បំផុត៕

...


ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print