ភ្នំពេញ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាផ្ញើលិខិតអបអរសាទរ ជូនចំពោះឯកឧត្ដម សាយសំផុន ភូមិវិហាន (Xaysomphone Phomvihane) ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវសម្រាប់នីតិកាលទី៩។ នេះបើយោងតាមសារលិខិតដែលអង្គភាព”នគរដ្រេហ្គន”ទទួលបាននូវព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
សម្តេចមានប្រសាសន៍ថា, សូមគោរពជូន៖
លោកបណ្ឌិត សាយសំផុន ភូមិវិហាន (Xaysomphone Phomkhane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិតេយ្យប្រជាមានិតឡាវ !
លោកប្រធានរដ្ឋសភាជាទិគោរពរាប់អានដ៏ជ្រាលជ្រៅ) ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោកប្រធាន ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាជាតិ នាពេលកន្លងទៅថ្មីៗនេះ។
ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ លោកប្រធាន ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសយើងទាំងពីរនឹងបន្តរីកចម្រើនលូតលាស់បន្ថែមទៀតនាពេលអនាគត ដើម្បីបម្រើផលប្រយោជន៍ ប្រជាជននៃប្រទេសយើងទាំងសងខាង។
ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយ លោកប្រធាន សហការីរបស់លោក និងជាមួយសមាជិករដ្ឋសភាដ៏ឧត្តុងឧត្តមរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទាំងអស់។ ក្នុងឱកាសដែល ចូលកាន់មុខតំណែងថ្មីនេះ ខ្ញុំសូមជូនពរ លោកប្រធាន ទទួលបាននូវសុខភាពល្អបរិបូរណ៏ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងបេសកកម្មដ៏ឧត្តុងឧត្តម ដើម្បីបម្រើបុព្វហេតុជាតិ និងដើម្បីបន្ត
វឌ្ឍនភាពនិងវិបុលភាព សម្រាប់ជាតិនិងប្រជាជនឡាវជាបងប្អូន៕
ដោយ, សុខ ខេមរា