កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញចុះអនុវត្ត វិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្ត វិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយត្រួតពិនិត្យរថយន្តបានចំនួន៦គ្រឿង និងម៉ូតូចំនួន១៣១ គ្រឿង។

  ប្រតិបត្តិការចុះអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន នៅយប់ថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥  ខែមេសា ឆ្នាំ២០២១ បានដាក់គោលដៅត្រួតពិនិត្យនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ដើម្បីត្រួតពិនិត្យយានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យលិខិតអនុញ្ញាត។

  លោក អភិបាលខណ្ឌដូនពេញបានលើកឡើងថា ទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក៏បានរៀបចំក្រុមល្បាតចំនួន១ក្រុមទៀតដែលដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ធ្វើការល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ ២ម៉ោងម្តង រហូតដល់ម៉ោង៥:០០នាទីភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដែរ ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរឱ្យបានម៉ឺងម៉ាត់បំផុត។

  សូមបញ្ជាក់ផងដែរថា ក្នុងប្រតិបត្តិការ ចុះអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាលទ្ធផល ត្រួតពិនិត្យ រថយន្តបានចំនួន៦គ្រឿង ម៉ូតូចំនួន១៣១គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតឱ្យពួកគាត់ ធ្វើដំណើរបន្តទាំងអស់៕ ដោយ៖ រ៉ារ៉ា

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print