ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចង.ក សម្លាប់ខ្លួនដោយមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួនដោយមិនទាន់ដឹងថាជនរងគ្រោះនេះមានវិបត្តិអ្វីនោះទេ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៦ ខែមេសាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣២ ក្រុម៣៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យប្រហែលជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមខាងក្នុង អាវផ្កាដៃវែងខាងក្រៅ ស្លៀកខោខូវប៊យជើងវែងពណ៌ប្រផេះ មានសម្បុរខ្មៅ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថាកន្លងមកពួកគាត់តែងតែឃើញបុរសខាងលើដើរទៅដើរមកជារៀងរាល់យប់នៅតាមបណ្ដោយផ្លូវនេះ លុះព្រឹកឡើងវេលាម៉ោងប្រហែល៦ កម្មករសំណង់បានដើរចូលធ្វើការក្នុងការដ្ឋានដូចធម្មតា ក៏ប្រទះឃើញបុរសខាងលើចង.កនឹងក្រមាភ្ជាប់ទៅនឹងទុយយោទឹកជាប់នឹងរបងផ្លូវចូលការដ្ឋានស្លាប់បាត់ទៅហើយ ហើយភ្លាមៗប្រជាពលរដ្ឋក៏បានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានធ្វើការហ៊ុមព័ទ្ធនៅចំណុចទីតាំងកើតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញកោសល្យវិច័យចក្ខុនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យឱ្យដឹងច្បាស់ថាបុរសខាងលើស្លាប់ដោយសារមូលហេតុអ្វីឱ្យពិតប្រាកដ ខណៈដែលប្រជាពលរដ្ឋសង្ស័យថាជាករណីឃាតកម្មនោះ៕

         

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print