លេចមុខធីតាឯកសង្ក្រាន្តចាក់វ៉ាក់សាំងកូវីដ-១៩នៅក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ បង្កើតឲ្យមានការចាប់អារម្មណ៍ក្រោយពីរូបថតនៃធីតាឯកសង្ក្រាន្តឆ្នាំ ២០២១គឺកញ្ញាសាន្ត កុសុមៈ និងម្ចាស់ជ័យលាភីរងមួយចំនួនទៀតបានបង្ហាញវត្តមានក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលការចាក់វ៉ាក់សាំងនេះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះនៅទីស្តីការក្រសួងព័ត៌មាន។ ការចាក់វ៉ាក់នេះធ្វើឡើងក្រោយពីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Fun Entertainment ដឹកនាំធីតាឯកសង្ក្រាន្ត ឆ្នាំ២០២១ និងសហការី ចូលជួបសម្តែងការគួរសម និងប្រគល់អំណោយជាម៉ាស់ចំនួន ១២ ៥០០ម៉ាស់ តាមរយៈលោករដ្ឋមន្ត្រីជូនដល់អគ្គនាយកដ្ឋានទាំង៥ ក្រោមឱវាទក្រសួង ដើម្បីចូលរួមចំណែកក្នុងការការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលការចាក់នេះគឺដោយស្ម័គ្រចិត្ត និងស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំទូទាំងប្រទេសផងដែរ។ 

«ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ទាំងអស់ក៏បានធ្វើការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ផងដែរ ហើយរូបថតម្ចាស់ ជ័យលាភីលេខ១ កញ្ញា សាន្ត កុសុមៈ ទទួលបានការចាប់អារម្មណ៍ខ្លាំងក្រោយពីគនីយហ្វេសប៊ុកឈ្មោះទីទុយបានបញ្ចេញកាលពីថ្ងៃនេះផងដែរ។ 

គេចាំបានដែរថា ការរៀបចំកម្មវិធី «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២កន្លងមកនេះស្ថិតគោលបំណងចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចង់បញ្រ្ចាបនូវចំណេះដឹងអំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង ៧អង្គ របស់កបិលមហាព្រហ្ម។ បើតាមប្រពៃណីខ្មែរ ជារៀងរាល់ឆ្នាំ តែងមានការផ្សាយពីដំណើរយាងចុះរបស់ទេពធីតានីមួយៗ ប្រចាំឆ្នាំតាមថ្ងៃទាំង ៧ ខណៈទេពធីតាទាំងនោះ គឺជាបុត្រធីតារបស់កបិលមហាព្រហ្ម តាមក្បួននៃសង្ក្រាន្តរបស់ខ្មែរ ដោយមានគោលបំណងចង់បញ្ជ្រាបការយល់ដឹងពីវប្បធម៌ និងអបអរសាទរបុណ្យប្រពៃណីខ្មែរឆ្នាំថ្មី។ ម្ចាស់ជ័យលាភីនឹងក្លាយជាតួអង្គតំណាងឱ្យទេវតាឆ្នាំថ្មីឆ្នាំឆ្លូវដែលខិតចូលមកដល់នាវេលាខាងមុខនេះ។  គួរំលឹកផងដែរថាក្នុងរយ:ពេលពីថ្ងៃទី០១  ដល់ទី០៤  ខែមេសា  ឆ្នាំ២០២១  ក្រសួងបានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន  ១៤០.៧៧៣នាក់  ហេីយ  ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម  ស៊ីណូវ៉ាក់  និងកូវីសែល  សរុបទាំងបីមុខវ៉ាក់សាំងនេះ  គឺបានកើនឡើងដល់  ៤១៨.៥៦៩នាក់  នៅទូទាំងប្រទេស៕ ដោយ៖ វឌ្ឍនា

       

 

...

រូបភាព៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print