កូរ៉េខាងជើងប្រកាសមិនចូលរួម នៅក្នុងការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ

ចែករំលែក៖

កូរ៉េខាងជើងបានប្រកាសថា ខ្លួននឹងមិនចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុន នៅពេលខាងមុខនោះឡើយ ដោយបារម្ភពីការឆ្លងរាលដាលកូវីដ-១៩ ។
សារព័ត៌មានយ៉ុងហាប់ បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងជើងដែលបានឱ្យដឹងថា ប្រទេសនេះបានសម្រេចមិនចូលរួមការប្រកួតកីឡាអូឡាំពិកលើកទី ៣២ឡើយ ។ ការមិនចូលរួមគឺដើម្បីការពារខ្លាច ក្រុមកីឡាករកូរ៉េខាងជើងឆ្លងកូវីដ-១៩។
ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូ ពេលដំបូងត្រូវធ្វើឡើងនៅឆ្នាំ២០២០ ប៉ុន្តែត្រូវពន្យារពេលមកឆ្នាំ២០២១វិញ ដោយសារតែការឆ្លងកូវីដ-១៩ ។ កីឡាអូឡាំពិកនឹងចាប់ផ្តើមនៅថ្ងៃទី ២៣ខែកក្កដា ដល់ថ្ងៃទី៨ខែសីហាឆ្នាំ២០២១។
ដោយសារតែកូវីដ-១៩ រដ្ឋាភិបាលជប៉ុនបានសម្រេចរៀបចំការប្រកួតកីឡាអូឡាំពិក និង Paralympic ដោយមិនមានអ្នកទស្សនាបរទេស មកចូលរួម។ ការប្រកួតកីឡាអូឡាំពិកផ្សាយផ្ទាល់តាមប្រព័ន្ធផ្សព្វផ្សាយនានា ៕ ដោយ សាធី

...

រូបភាព៖ tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print