លោកពូទីន បានចុះហត្ថលេខាលើច្បាប់បើកផ្លូវឲ្យលោកធ្វើជាប្រធានាធិបតីដល់ឆ្នាំ២០៣៦

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ី លោកពូទីន អាចបន្តឈរឈ្មោះបោះឆ្នោតជាបន្តទៀត ក្រោយការបញ្ចប់អាណត្តិនៅឆ្នាំ២០២៤ ហើយកាន់តំណែងជាប្រធានាធិបតីបន្ថែមបាន២អាណត្តិទៀតរហូតឆ្នាំ២០៣៦(ពេលនោះលោកមានអាយុ៨៤ឆ្នាំ)។
សេចក្តីព្រាងច្បាប់ខាងលើ ត្រូវបានសភាអនុម័តកាលពីខែមីនា ហើយខ្លឹមសារមួយចំនួននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញបានកែប្រែ កាលពីខែកក្កដាឆ្នាំ២០២០ ។
ជាមួយគ្នានេះដែរ ច្បាប់ពន្យារពេលកាន់តំណែងគឺអនុវត្តទៅលើប្រធានាធិបតីដែលកំពុងតែកាន់តំណែង ដោយមិនគិតលើអាណត្តិរបស់អតីតប្រធានាធិបតីឡើយ។ ជាមួយនឹងច្បាប់កែទម្រង់នោះ លោកពូទីននឹងបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីទៀតក្រោយបញ្ចប់អាណត្តិក្នុងឆ្នាំ២០២៤ ។
លោកពូទីនធ្លាប់កាន់តំណែង ប្រធានាធិបតីពីរអាណត្តិមកហើយគឺនៅឆ្នាំ២០០០ ដល់ឆ្នាំ២០០៨ ។ ក្រោយមកលោកក៏បានកាន់តំណែង នាយករដ្ឋមន្ត្រីមួយអាណត្តិទៀតរហូតដល់ឆ្នាំ២០១២ និងឆ្នាំ២០១៨ លោកក៏បានជាប់ឆ្នោតពីរអាណត្តិជាប់គ្នាទៀត ។
តាមច្បាប់ថ្មី បេក្ខភាពប្រធានាធិបតីមានអាយុមិនក្រោម៣៥ឆ្នាំ ហើយរស់នៅក្នុងទឹកដីរុស្ស៊ីយ៉ាងតិច២៥ឆ្នាំ ដោយមិនមានសញ្ជាតិបរទេណាផ្សេងក្រៅពីសញ្ជាតិរុស្ស៊ីឡើយ៕ដោយ សាធី

...

រូបភាព៖ Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print