សេចក្តីប្រកាសព័ត៌មាន ស្ដីពីជំនួបតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម រៀបចំដោយខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្រ្ដី

ចែករំលែក៖

ភ្នំពេញ, សេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបតាមទូរសព្ទ័រវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន សួនហ៊្វុក ប្រធាន រដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

នៅរសៀលថ្ងៃទី៥ ខែមេសាឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរសព្ទ័ជាមួយលោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបសន្ទនានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជាបានសម្តែងនូវអំណរសាទរយ៉ាងកក់ក្តៅបំផុត ជូនចំពោះ លោក ង្វៀន សួនហ៊្វុក ដែលទើប បានសមយ័ប្រជុំលើកទី ១១ នីតិកាល ទី១៤ នៃរដ្ឋសភាវៀតណាមបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ប្រការនេះបានបង្ហាញច្បាស់នូវការទុកចិត្តនិងការវាយតម្លៃខ្ពស់របស់រដ្ឋសភា និងប្រជាជនវៀតណាម ចំពោះសមត្ថភាពប្រជាប្រិយភាព និងការរួមវិភាគទានដ៏សំខាន់របស់លោកង្វៀន សួនហ៊្វុក ក្នុងបុព្វ ហេតុកសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃ ខ្ពស់ចំពោះសមិទ្ធផលធំៗ ដែលប្រជាជនវៀតណាមសម្រេចបានក្នុងរយះពេលកន្លងទៅ ក្នុងអាណត្តិដែល លោក ង្វៀន សួនហ៊្វុក ជានាយករដ្ឋមន្ត្រី ព្រមទាំងបានសម្តែងនូវជំនឿជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធាន រដ្ឋ លោក ង្វៀន សួនហ៊្វុក នឹងរួមជាមួយថ្នាក់ដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំប្រជា ជនវៀតណាមបន្តដណ្តើមបានសមិទ្ធផលធំៗថ្មីៗទៀត ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ អនុវត្តន៍ដោយជោគជយ័សេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម កសាងប្រទេសវៀតណាមក្លាយទៅជាប្រទេសខ្លាំងក្លា ចម្រុងចម្រើននៅពាក់កណ្តាលសត្តវត្សទី២១។

លោក ង្វៀន សួនហ៊្វុក បានថ្លែងអំណរគុណយ៉ាងស្មោះសរជូនចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអះអាងអំពីបំណងបន្តអភិវឌ្ឍន៍ ទំនាក់ទំនងជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បី ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-វៀតណាម និងរួមវិភាគទានក្នុងសន្តិភាព ស្ថេរភាព នៅតំបន់អាស៊ីអាគ្នេយ៍ និងលើពិភពលោក ។

លោក ង្វៀន សួនហ៊្វុក បានសម្តែងនូវជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និង ប្រជាជនកម្ពុជានឹងជំនះផលប៉ះពាល់នៃជម្ងឺ_ Covid-19 នាពេលឆាប់ៗខាងមុខនេះ និងបន្តសម្រេចបាន សមិទ្ធផលយ៉ាងសំខាន់ខាងសេដ្ឋកិច្ច-សង្គមកិច្ច ស្ថេរភាពជីវភាពរស់នៅ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវជំនឿជឿជាក់ថា ក្នុងតួនាទីថ្មីជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀន សួនហ៊្វុក នឹងបន្តគាំទ្រយ៉ាងខ្លាំងក្លានិងបន្តរួមចំណែកជម្រុញការអនុវត្តរាល់ការព្រមព្រៀងសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាការពារនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម។
ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញ លោក ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា លោក ង្វៀន សួនហ៊្វុក ប្រធាន រដ្ឋវៀតណាមបានអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងពេលវេលាសមស្រប៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print