អ្នកនាំពាក្យក្រសួងសុខាភិបាល: យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ , អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ជូនថា យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ? ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ លោកជំទាវបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតថា ធ្វើម៉េចបុគ្គលខ្លួនឯងផ្ទាល់តែម្តង កុំឲ្យឆ្លងវីរុសកូវីដ-១៩ បើយើងធ្វើបានដូច្នេះ យើងម្នាក់ៗនឹងអាចកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាក់ជាមិនខាន។ លោកស្រី បានបញ្ជាក់ទៀតថា ចំពោះបុគ្គលដែលធ្វើអ្វីប្រាសចាកចំពោះវិធានការសុខាភិបាល ច្បាស់ណាស់អាជ្ញាធរនឹងចាត់វិធានការចំពោះបុគ្គលដែលល្មើស ព្រោះយើងមានច្បាប់រួចហើយ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ” ៣ ការពារនិង ៣ កុំ គឺការពារយើងបាន ឲ្យតែយើងអនុវត្តឲ្យបានត្រឹមត្រូវ ណាស់តែយើងភ្លេចខ្លួនទេ”។ ដោយឡែករដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើលិខិតជម្រាបជូន អភិបាលរាជធានី ខេត្ត រៀបចំចាត់ចែងត្រៀមបម្រុងបង្កើតក្រុមគ្រូពេទ្យថែទាំ និងព្យាបាលនៅតាមផ្ទះ សម្រាប់អ្នកជំងឺកូវីដ-១៩។
សូមជម្រាបថា, នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសជូនព័ត៌មានថា, រកឃើញអ្នកឆ្លងថ្មី ៧២នាក់ទៀត និងជាសះស្បើយ ៤៧នាក់ ក្នុងនោះភ្នំពេញ (៣២) ព្រះសីហនុ (២២) កណ្ដាល (៩) ពោធិ៍សាត់ (៣) ស្វាយរៀង (៣) ព្រៃវែង (១) កំពត (១)៕

...

ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print