រុស្ស៊ីព្រមានថា ការដាក់ទណ្ឌកម្មនឹងបង្កឲ្យមានសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ា

ចែករំលែក៖

នៅថ្ងៃទី៦ខែមេសា រុស្ស៊ីបានប្រឆាំងទៅនឹងច្បាប់ដាក់ទណ្ឌកម្មទៅលើយោធាមីយ៉ាន់ម៉ា ដោយរុស្ស៊ីព្រមានថា ការដាក់ទណ្ឌកម្មនោះនឹងបង្កឲ្យមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះ។
សារព័ត៌មាន Interfax បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ីដែលបានបញ្ជាក់នៅថ្ងៃទី៦ខែមេសាថា« ការដែលដាក់គំនាបទៅលើយោធារួមទាំងការដាក់ទណ្ឌកម្ម គឺពិតជាគ្រោះថ្នាក់យ៉ាងខ្លាំង អាចនឹងមានសង្គ្រាមស៊ីវិលកើតឡើង»។
មីយ៉ានម៉ាបានធ្លាក់ចូលក្នុងស្ថានភាពចលាចល ក្រោយពេលកម្លាំងទាហានធ្វើរដ្ឋប្រហារហើយចាប់ខ្លួនលោកស្រីអោងសាន ស៊ូជី និងមន្ត្រីរដ្ឋាភិបាលជាច្រើនរូបនៅថ្ងៃទី១ខែកុម្ភៈ។ ការធ្វើបាតុកម្មប្រឆាំងយោធាបណ្តាលឲ្យមានអ្នកស្លាប់ជាង ៥៥០នាក់ហើយ។
ប្រទេសមហាអំណាចជុំវិញពិភពលោកបានព្យាយាមដាក់គំនាបទៅលើយោធាមីយ៉ាន់ម៉ាតាមរយៈវាយប្រហារទៅលើវិស័យសេដ្ឋកិច្ចក្នុងប្រទេសនេះដែលជាប្រភពចំណូលជួយដល់យោធា ។
នៅពេលនេះពលរដ្ឋមីយ៉ាន់ម៉ាបានបង្វែរយុទ្ធសាស្ត្រធ្វើបាតុកម្ម តាមរយៈលាបថ្នាំពណ៌ក្រហមពេញផ្លូវក្នុងទីក្រុង Yangon ។ សារព័ត៌មានរ៉យទ័របានផ្សាយថា សកម្មភាពលាបថ្នាំពណ៌ក្រហមកើតឡើងនៅថ្ងៃទី ៦ខែមេសានេះដែលជាការរំលឹកដល់ពលរដ្ឋជាង ៥៥០ នាក់ស្លាប់ ដោយការបង្ហូរឈាមពីកម្លាំងយោធា។
ក្នុងទីក្រុង Yangon ក្រុមបាតុករ បានលាប់ថ្នាំពណ៌ក្រហមតាមចិញ្ចើមថ្នល់ កណ្តាលថ្នល់ ចំណតរថយន្តក្រុង ដើម្បីជាការប្រឆាំងនិឹងកម្លាំងយោធា ។ តាមការលើកឡើងរបស់ក្រុមបាតុករ មានពលរដ្ឋប្រមាណ៥៧០នាក់ស្លាប់ ក្នុងរយៈពេល២ខែនៃការធ្វើបាតុកម្ម និងពលរដ្ឋជាង៣៥០០នាក់ត្រូវយោធាចាប់ខ្លួន៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print