នាវាដឹកទំនិញហុល្លង់ជួបគ្រោះថ្នាក់នៅតំបន់សមុទ្រន័រវេយដោយសារខ្យល់ព្យុះ

ចែករំលែក៖

នៅថ្ងៃទី៦ខែមេសា មន្ត្រីន័រវេយ បានឱ្យដឹងថា នាវិកនៅលើនាវាដឹកទំនិញរបស់ប្រទេសហុល្លង់ដែលជួបគ្រោះថ្នាក់នៅដែនសមុទ្រដោយសារតែខ្យល់ព្យុះត្រូវបានជួយសង្គ្រោះទាន់ពេល។ ចំណែកនាវាបានទុកចោលនៅដែនសមុទ្រ អាចប្រឈមនឹងការលិចលង់។
ឃ្លីបវីដេអូដែលបានបង្ហោះឡើងដោយមជ្ឈមណ្ឌលជួយសង្គ្រោះបង្ហាញឱ្យឃើញថា មាននាវិក១២នាក់នៅលើនាវាដឹកទំនិញ Eemslift Hendrika បានលោតចូលសមុទ្រមុនពេលក្រុមជួយសង្គ្រោះមកដល់។ ក្រុមជួយសង្គ្រោះបានប្រើប្រាស់ឧទ្ធម្ភាគចក្រសង្គ្រោះ ចំណែកក្រុមជួយសង្គ្រោះផ្សេងទៀតបានចូលទៅកាន់នាវាតែម្តង។ នៅពេលនេះនាវិកទាំងអស់បានបញ្ជូនឡើងគោកដោយសុវត្ថិភាព ។ ចំណែកនាវាគឺស្ថិតនៅលើដែនសមុទ្រ ដែលមានចម្ងាយពីឆ្នេរ១៣០គីឡូម៉ែត្រ ។ នាវាបានផ្អៀងមួយចំហៀងអាចនឹងលិចគ្រប់ពេល។
តាមការលើកឡើងរបស់លោក Hans Petter Morrenson មន្ត្រីគ្រប់គ្រងឆ្នេរសមុទ្រន័រវេយ បានឲ្យដឹងថា នាវា Eemslift Hendrika បានខូចម៉ាស៊ីននៅយប់ថ្ងៃទី៥ខែមេសា ហើយពេលនេះកំពុងតែរសាត់ចូលទៅកាន់ឆ្នេរ។ លោកក៏បានបារម្ភយ៉ាងខ្លាំងដោយនាវាអាចនឹងលិច ហើយបង្កឲ្យមានការលេចហៀរប្រេងចូលដែនសមុទ្រ។
នាវា Eemslift Hendrika បានផលិតនៅឆ្នាំ២០១៥ ដោយបានចុះបញ្ជីនៅក្នុងប្រទេសហុល្លង់។ នាវាខាងលើមានប្រវែង១១១ម៉ែត្រ តែងតែដឹកនាវាទេសចរណ៍ធុនតូច សម្រាប់ទៅកម្សាន្តនៅតំបន់នានា៕ដោយ សាធី

...

រូបភាព៖ gcaptain.com

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print