ភ្នំពេញ៖ បុរសម្នាក់ក្រោយពីក្រុមគ្រូពេទ្យរកឃេីញវិជ្ជមានជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នេះក្រុមគ្រូពេទ្យក៏បានសហការជាមួយអាជ្ញាធរចុះទៅយកបុរសនោះទៅសម្រាកព្យាបាលបន្ត។
បុរសខាងលេីមានឈ្មោះយឹម យុឹម អាយុ៣៥ឆ្នាំ ស្នាក់នៅ បន្ទប់ជួលលេខ៧ ផ្លូវលេខ៦(ត)ភូមិ ត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកសុទ្ធ សុជាតិ ចៅសង្កាត់រងចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា កន្លងមកបុរសខាងលេីដោយសារមិនសូវស្រួលខ្លួនទេីប
ធ្វេីដំណេីរទៅពិនិត្យសំណាកដោយខ្លួនឯងនៅមន្ទីរពេទ្យរុស្សី ។ ក្រោយពីពិនិត្យសំណាករួចក្រុមគ្រូពេទ្យជំនាញបានរកឃេីញថា បុរសខាងលេីមានវិជ្ជមានកូវីដ-១៩ ទេីបយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះមកនាំបុរសនោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតែម្តង៕
...
ដោយ៖ សុខាសែនជ័យ