រថយន្តយីឌុបបុករថយន្តកុងតឺន័រពីចំហៀងរួចជ្រុលទៅបុករបងសាលារងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តដឹកផ្លែឈេីមួយគ្រឿង
បេីកចេញពីផ្សារនាគមាសបំណងទៅខេត្តបាត់ដំបង តែមិនទាន់ទៅដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍ជ្រុលទៅបុករថយន្តកុងតឺន័រពីចំហៀងរួចបន្តទៅបុករបងសាលាបណ្តាលឲ្យរងការខូចខាតនិងរបួសស្រាលម្នាក់។
​ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៧​ ខែមេសា​ ឆ្នាំ២០២១​ នៅចំណុចស្តុបរតនាស្រីម៉ៅ​ តាមបណ្តោយផ្លូវលេខ២៨៩​ កែងផ្លូវលេខ៥១៦​ ស្ថិតក្នុងសង្កាត់បឹងកក់ទី១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

​ តាមប្រភពព័ត៌មានពីម្ចាស់រថយន្តយីឌុបបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តយីឌុប​ ពណ៌ស​ ពាក់ស្លាកលេខបាត់ដំបង​ 3A-2786 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៨៩​ ក្នុងទិសដៅពីត្បូងទៅជេីង​ ដែលទេីបនិឹងចេញពីផ្សារនាគមាសបំណងដឹកផ្លែឈេីទៅខេត្តបាត់ដំបង​ ដោយក្នុងនោះមានមនុស្សរួមដំណេីរសរុប៧នាក់​ ខណៈមកដល់ចំណុចកេីតហេតុដែលជាកន្លែងផ្លូវបំបែកជាបួន​ ភ្លាមនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥១៦​ ក្នុងទិសដៅពីលិចទៅកេីតកាត់ពីមុខរថយន្តគាត់ធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកចំពីចំហៀងនៃរថយន្តកុងតឺន័រពេញទំហឹង​ ហេីយបានរេចង្កូតមកខាងស្តាំដៃបន្តបុករបងសាលារៀនមួយកន្លែងទៀតរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកេីតហេតុរថយន្តកុងតឺន័របានបន្តដំណេីរទៅមុខបាត់ទៅ​ បន្សល់ទុកតែរថយន្តយីឌុបនៅកន្លែងកេីតហេតុត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះទៅដល់រួចទំនាក់ទំនងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖  សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print