រដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក ម៉ៅ អាយុទ្ធ រកឃើញវិជ្ជមានកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យបានប្រាប់បណ្តាញសារព័ត៌មាន នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ពិតបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

ដោយឡែក លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ត្រូវបានមន្រ្តីសុខាភិបាល និងអាជ្ញាធរ ប្រាប់ថា លោកបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតហើយ។

សូមជម្រាបជូនថា, អាជ្ញាធរ និងមន្រ្តីសុខាភិបាល សូមអំពាវនាវដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយលោក ម៉ៅ អាយុទ្ធ សូមទៅយកសំណាក ដើម្បីស្វែងរកជំងឺកូវីដ១៩។

លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថា លោកជាមន្រ្តីជាន់ខ្ពស់ម្នាក់ និងជាផលិតករភាពយន្តដ៏ល្បីល្បាញមួយ ក្នុងចំណោមផលិតករជើងខ្លាំងដ៏ទៃទៀត ដោយមានស្នាដៃជាច្រើនក្នុងវិស័យសិល្បៈខ្មែរ ក្នុងនោះមានស្នាដៃផលិតខ្សែភាពយន្តខ្សែវីដេអូចម្រៀងកាយវិការកំណាព្យប្រលោមលោកជាដើម។

ខ្សែភាពយន្តដ៏ល្បី ដែលជាស្នាដៃរបស់លោក និងមានភាពល្បីល្បាញនោះ គឺរឿង «នេសាទក្រពើ» កាលពីអំឡុងឆ្នាំ២០០៣ និងរឿង «ហ្លួងព្រះស្តេចកន» កាលពីឆ្នាំ២០១៦កន្លងទៅ។
សូមជូនពរអោយលោកបានជាសះស្បើយឆាប់ៗពីជំងឺកូវីដ-១៩ ។
ក្របខណ្ឌក្រសួងព័ត៌មាន បើគិតពីល្ងាចម្សិលមិញចំនួនអ្នកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានជា២ពាក់នាក់ហើយ ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print