រថយន្តឡិចសុីសបើកវ៉ាជែងរថយន្តបាញ់បេតុង បួងចង្កូតជ្រុលទៅបុករបាំងចែកទ្រូងផ្លូវ ត្រូវរថយន្តបាញ់បេតុងបុកបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តLexus GS300 ប្រជែងរថយន្តបាញ់បេតុង ដោយសង្ស័យថារថយន្តជាប់ហ្គារ ក៏បួងចង្កូតជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវពេញទំហឹង ហើយត្រូវរថយន្តបាញ់បាញ់បេតុងមកពីក្រោយបុកចំពាក់កណ្តាលរថយន្ត តែសំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅម៉ោង៧និង១០នាទីយប់ថ្ងៃទី ៦ ខែមេសាឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវម៉ៅសេទុងមុខផ្សារឃ្លាំងរំសេវ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់បើករថយន្តម៉ាកLexusGS 300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BF-9246 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានបើកភ្លើងស៊ីញ៉ូវ៉ាជែងរថយន្តបាញ់បេតុង រួចបួងចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តនៅទទឹងផ្លូវ ស្របពេលដែលរថយន្តបាញ់បេតុង ពាក់ស្លាកលេខភ្នំពេញ5A-1746 បើកដោយបុរសម្នាក់មកពីក្រោយជាន់ហ្រ្វ័ងមិនជាប់ ក៏ជ្រុលទៅបុកបន្ថែមបណ្ដាលឲ្យផ្ទុបជាប់គ្នាតែសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបង្កឲ្យមានអ្នករងរបួសឡើយ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំង២ សម្របសម្រួលគ្នាដោយម្ចាស់រថយន្តទាំងសងខាងព្រមស្មើគ្នា ដោយយករថយន្តទៅជួលជុលរៀងៗខ្លួន៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print