រថយន្តដឹកថ្មបើកលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបែនដឹកថ្ម បើកលឿនជ្រុលចង្កូតទៅបុកពីក្រោយរថយន្តបែនដឹកដី ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខទាំងស្រុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅម៉ោង៤ និង៤០នាទីរសៀលថ្ងៃទី៦ ខែមេសាឆ្នាំ ២០២១ស្ថិតនៅតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបែនដឹកដីមិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តបែនដឹកថ្ម ក្រហមពាក់ស្លាកលេខ ភ្នំពេញ 3-A 2726 បើកបរដោយបុរសម្នាក់ ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីលិចមកកើតស្របគ្នា ក្នុងល្បឿនលឿនមកបុកចំពីក្រោយ រថយន្តបែនដឹងដីពេញទំហឹង បណ្តាលឲ្យអ្នកបើករថយន្តរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ ចំណែកឯរថយន្តបង្កខ្ទេចមួយកំណាត់មុខ រីឯរថយន្តបែនដឹកដីវិញ បន្តបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។

បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌព្រែកព្នៅ ចុះមកដល់រួចបានពិនិត្យធ្វើកំណត់ហេតុឲ្យជនងរងគ្រោះ យករថយន្តទៅជួសជុលដោយខ្លួនឯង ៕

     

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print