ស្នងការនគរបាលខេត្តកំពង់ចាមប្រជុំផ្សព្វផ្សាយការងារសំខាន់ៗ

ចែករំលែក៖

ខេត្តកំពង់ចាម៖ នៅរសៀលថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឯម​ កុសល​ ស្នងការនគរបាលខេត្តកំពង់ចាម​ បានដឹកនាំកិច្ចប្រជុំ​ ផ្សព្វផ្សាយលេីការងារសំខាន់ៗមួយចំនួន​ តាមរយៈប្រព័ន្ធអេឡិចត្រូនិច(Zoom Meeting)៖

១-ស្ដីពីការផ្ដល់ការចាក់វាក់សាំងការពារជំងឺកូវីដ-១៩​ ជូនដល់អតីតយុទ្ធជន​ខេត្តកំពងចាម

២-ផ្សព្វផ្សាយ​ណែនាំស្ដីពីផែនការ និងវិធានការ ការពារ ធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម​ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ តាមអនុសាសន៍របស់​នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ

៣-ផ្សព្វផ្សាយសេចក្ដីណែនាំ​របស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពីការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩​ នៅក្នុងឱកាសឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។

៤-ពង្រឹងក្រុមប្រចាំបញ្ជា នៅស្នងការដ្ឋាននគរបាលខេត្ត​ និងតាមបណ្ដាអធិការរដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ដើម្បីទទួលសំណូមពររបស់ប្រជាពលរដ្ឋ និងត្រូវត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍ សម្ភារៈ ដើម្បីអន្តរាគមន៍​ ដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់សភាពការណ៍២៤/២៤ម៉ោង។

៥-ពង្រឹងក្រុមការងារប្រតិកម្មរហ័ស នៅតាមបណ្ដាអធិការដ្ឋាន ស្រុក-ក្រុងទាំង១០

៦-ក្រើនរំលឹកដាស់តឿនដល់គ្រប់មន្ត្រីនគរបាលគ្រប់រូបនៅស្នងការរដ្ឋាននគរបាលខេត្ត​ ​ត្រូវ​អនុវត្តវិធានសុខាភិបាល ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បីកុំ បីការពារ ។

សមាសភាពចូលរួម​ លោកស្នងការរង និងជាប្រធានលេខាធិការដ្ឋាន ស​ អ​ ក​ខេត្ត លោកអធិការនគរបាលស្រុក-ក្រុងទាំង១០​ ដោយឡែកអធិការដ្ឋាននគរបាលស្រុកជេីងព្រៃ​ មានអធិការរងគ្រប់រូបចូលរួម​ ផងដែរ ៕

     

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print