ភ្នំពេញ, ឈររង់ចាំ រថយន្តគិលានសង្គ្រោះ មកទទួលយកទៅព្យាបាលជំងឺកូវីដ-១៩
ម៉ោង១១យប់ទៅហេីយ ទំនងក្មេងឯទៀតដេកលក់អស់ហេីយ នៅឡេីយតែកុមារីម្នាក់នេះ កំពុងឈររង់ចាំ រថយន្តគិលានសង្គ្រោះ មកទទួលយកទៅព្យាបាលជំងឺកូវីដ-១៩
កុមារីឈ្មោះ ថុង ម៉ានីកា មានវ័យ៦ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកចតុមុខ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីគណៈបញ្ជាការឯកភាពខណ្ឌ បានចុះទៅទទួលយកកុមារីតូចនេះ នៅចំណុចផ្ទះលេខ២៦ ផ្លូវ២២១ ភូមិ៣ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដែលមានផ្ទុកកូវីដ-១៩ ដែលបានប៉ះពាល់ជាមួយអ្នកជំងឺឈ្មោះ សារឿន ម៉ាឡែន ត្រូវជាមីង ។
ការមកទទួលយកកុមារីរូបនេះ នៅវេលាម៉ោង១១យប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងវេលាបម្រាមគោចរ ហេីយទំនងកូនៗក្នុងក្រុមគ្រួសារដទៃ ច្បាស់ជាកំពុងគេងលង់លក់អស់ហើយ នៅឡើយតែកុមារីម្នាក់ កំពុងតែឈររង់ចាំ រថយន្តគិលានសង្គ្រោះ ដើម្បីមកទទួលយកទៅព្យាបាលជំងឺកូវីដ-១៩ ៕
ដោយ, សិលា