សម្លាប់ប្រពន្ធទាល់តែសពធុំក្លិនស្អុយទើបសមត្ថកិច្ចស្រាវជ្រាវដឹងចាប់បានប្តីជាឃាតក

ចែករំលែក៖

​ខេត្តបាត់ដំបង÷ នា​រសៀល​ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២១​ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​ក្នុង​ក្រុម​ទី​០១​ ភូមិ​រំចេក​៣​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ មានកា​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​ប្រទះ​ឃើញ​ស្រី្ត​ឈ្មោះ​ សេង​ វ៉េ​ត​ ហៅ​ ស​ អាយុ​ ៣៩​ឆ្នាំ​ បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ជួល​ខាងលើ​ក្នុង​សភាព​ហើម​ខ្លាំង​និង​ធំុក្លិន​មក​ខាងក្រៅ​ដោយ​មិនដឹង​ពី​មូលហេតុ​។​ ផ្តើម​ចេញពី​បញ្ហា​នេះ​ និង​មាន​មូលដ្ឋាន​បង្ហាញ​ពី​ការ​សង្ស័យ​ខ្លាំង​ចំពោះ​ការ​ស្លាប់​របស់​ស្ត្រី​រូប​នេះ​ ទើប​ នៅយប់ថ្ងៃទី៦ខែមេសានេះសមត្ថកិច្ច​ឈាន​ដល់​ការ​នាំ​ខ្លួន​បុរស​ ជា​ប្តី​របស់​ជន​រង​គ្រោះ​មក​ធ្វើការ​សាកសួរ​។​
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក្រោមការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ លោក គឺ​ប៊ុ​ណ្ណា​រ៉ា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​ ។​
ក្រោយឃាត់បុរស​ជា​ប្តី​ឈ្មោះ​ ប៉ុ​ល​ ប៊ុ​ន​ធឿ​ន​ អាយុ៤០ឆ្នាំ បាន​ឆ្លើយ​សារភាព​ថា ខ្លួនពិតជា​បាន​សម្លាប់​ស្រី្ត​ជា​ប្រពន្ធ​របស់ខ្លួនកាលពី​ថ្ងៃ​ទី​០៤​ ខែមេសា​ ឆ្នាំ​២០២១​ នា​វេលា​យប់​រំលង​អធ្រា​ត្រ​ ដោយ​ការ​វាយដំ​លើ​ផ្ទៃមុខ​និង​ច្របាច់ក​រហូត​ដល់​ស្លាប់​ប្រាកដមែន។​
​ចំពោះ​មូលហេតុ​ ដែល​ឈាន​ដល់​ការ​សម្លាប់​ប្រពន្ធ​បែប​នេះ​ គឺ​ដដោយសារប្រពន្ធខ្លួនតែងតែ​ជេរ​ប្រមាថ​គាត់​នៅ​ពេល​ខឹង​ម្តងៗ ហើយ​តែងតែ​ទូរស័ព្ទ​ទៅ​រក​ប្ប្តដើម (​អតីត​ស្វាមី​)​ របស់​គាត់​និង​និយាយ​សរសើរ​ប្តី​មុន​នៅ​ចំពោះ​មុខខ្លួនជា​ញឹកញយ​។​

​តាម​ការ​រៀបរាប់​របស់ជនសង្ស័យ​រូប​នេះ​បានឱ្យ​ដឹង​ទៀតទៀតថាខ្លួននិង​ស្រី្ត​រង​គ្រោះ​ទើបនឹង​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​ក្នុង​រយ​:​ពេល​តែ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​ស្ត្រី​ជា​ប្រពន្ធ​នេះ​ មាន​ទីលំនៅ​ឯ​ខេ​ត្ក​កណ្តាល​ ហើយ​គាត់​បាន​គ្នា​ក្នុង​ពេល​ធ្វើ​កម្មករ​រោងចក្រ​នៅ​ខេត្តតាកែវ​ជាមួយ​គ្នា​ និង​ទើប​មក​ជួល​បន្ទប់​ស្នាក់​នៅ​ទី​នេះ​ក្នុង​អំឡុង​ខែមីនា​ ឆ្នាំ​២០២១​តែ​ប៉ុណ្ណោះ​។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​នគរបាល​ខេត្តកំពុង​រៀបចំ​សំណុំរឿង​បញបញ្ជូនទៅកាន់ការិយាល័យ​ជំនាញ​ដើម្បី​បញ្ជូន​ជនសង្ស័យបន្តទៅសាលាដំបូងខេត្តអនុវត្ត​តាម​ច្បាប់​៕

...


ដោយ:ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print