ក្រោយសម្រាកព្យាបាល១៧ថ្ងៃពេលនេះ សួស វីហ្សា សះស្បើយពីជំងឺកូវីដ-១៩ហើយ

ចែករំលែក៖

ភ្នំពេញ៖ លេចចេញសារសាទរជាច្រើនផ្ញើទៅកាន់តារាចម្រៀង សួស វីហ្សា ក្រោយពីនាង ត្រូវបានជាសះស្បើយពីជំងឺកូវីដ១៩ហើយនៅរសៀលថ្ងៃទី៧ មេសា នេះហើយនាងនឹង វិលត្រឡប់ទៅផ្ទះវិញក្រោយសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke អស់រយៈ ពេល១៧ថ្ងៃ។នេះបើតាមការបញ្ជាក់របស់គណនីហ្វេសប៊ុក សួស វីហ្សា បង្ហោះប្រាប់មហាជនឱ្យដឹង។
នាងបានបញ្ជាក់ថា បច្ចុប្បន្ន វីហ្សា ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យត្រឡប់ ទៅផ្ទះវិញ។ ប៉ុន្តែតារាចម្រៀងស្រីរូបនេះត្រូវតែបន្តធ្វើចត្តាឡីស័ក នៅបន្ទប់ដាច់ដោយឡែកតែម្នាក់ឯង ចំនួន14ថ្ងៃបន្ថែមទៀត។ នាងបញ្ជាក់ថា ៖”សូមគោរពលោកតាលោកយាយអុំពូមីង ខ្ញុំមានដំណឹងល្អថ្ងៃនេះខ្ញុំ បានជា សះស្បើយពីជំងឺCOVID-19 ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតិអោយខ្ញុំចាកចេញពីកន្លែង ព្យាបាលនៅសណ្ឋាគារ Great Dukeត្រឡប់ទៅផ្ទះវិញហើយ”។ក្រោយទទួលបានលទ្ធល្អបែបនេះ សួស វីហ្សា បានរៀបរាប់ថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមគ្រូពេទ្យជំនាញ ដែលបានយកចិត្តទុកដាក់មើលថែគ្រប់អ្នកជំងឺទាំងអស់ នឹងបានបំពេញបេសក កម្មដ៏សស្រាក់សស្រាំនៅទីនេះចេញពីបេះដូង ដើម្បីការពាអាយុជីវិតប្រជាជនដែលកំពុងសម្រាកព្យា បាល។
គួរបញ្ជាក់ដែរថា ម្ចាស់បទ”វាសនាបុប្ផាស្វាយរៀង”គឺអ្នកនាង សួស វីហ្សា បានក្លាយជាតារាចម្រៀង បន្ទាប់ និងបុគ្គលទី៩នៅក្រុមហ៊ុនហង្សមាសដែលត្រូវបានរកឃើញជំងឺកូវីដ១៩កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ក្នុងនោះដែរមានបុគ្គលិក និងតារាចម្រៀងប្រចាំផលិតកម្មនេះជាច្រើនបានជាសះស្បើយពីជំងឺកូវីដ១៩នេះហើយ។ទោះជាយ៉ាងណានៅថ្ងៃនេះដែរក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវី១៩ ថ្មីរហូតដល់៩១នាក់ ឆ្លងក្នុងសហគមន៍២០កុម្ភៈ ចំនួន៩០នាក់ ដែលភាគច្រើននៅរាជធានីភ្នំពេញ និងម្នាក់ទៀតជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស ខណៈអ្នកជាសះស្បើយមានចំនួន៣០នាក់។គិតត្រឹម ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ២៩១៥នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន២៣៨៣នាក់, អ្នកជាសះស្បើយចំនួន ១៨២៤នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន១០៦៤នាក់, អ្នកស្លាប់ចំនួន ២២នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕


ដោយ ៖វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print