អាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតបានថ្នាំញៀនមួយចំនួន

ចែករំលែក៖

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០២១នេះជនសង្ស័យម្នាក់រួមជាមួយវត្ថុតាងមានថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងនៃកងរាជអាវុធហត្ថខេត្តតាកែវធ្វើការបង្ក្រាបស្ថិតនៅចំណុចភូមិព្រៃបាយ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនខាងលើឈ្មោះ ឃុន លុកគោ (ហៅគោ ) ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាម ពណ៌សថ្លាចំនួន២កញ្ចប់ធំ ទម្ងន់ ២០៣,១៩ក្រាម (ថ្លឹងទាំងសំបកថង់) , ជញ្ជីងថ្លឹងថ្នាំញៀនចំនួន១, សម្ភារសម្រាប់ច្រកនិងវេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print