រថយន្តRAV4 វ៉ាជែងមិនផុតគេចពីរថយន្តខាងមុខជ្រុលកៀររថយន្តធន់ធំខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តRAV4បេីកវ៉ាជែងរថយន្តធន់ធំតែមិនផុតក៏គេចពីរថយន្តនៅខាងមុខមកកៀររថយន្តធន់ធំបណ្តាលឲ្យរងការខូចខាតតែសំណាងល្អមិនបណ្តាលឲ្យរងរបួសដល់មនុស្ស។

ហេតុការណ៍​នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ក្នុងភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃើញរថយន្តRAV4 មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ2AT-4124 បើកបរក្នុងទិសដៅពីជើងទៅត្បូង រហូតមកដល់ចំណុចកើតដោយមានរថយន្តចតនៅផ្នែកខាងមុខទើបរេចង្កូតឡើងឆ្វេងបំណងវាជែកតែមិនផុតក៏ក៏ជ្រុលទៅកៀររថយន្តហ៊ីយ៉ាដាយធន់ធំពាក់ស្លាកលេខ កំពង់ចាម 3A-3570 បណ្តាលឲ្យរងការខូចខាតទាំងសងខាង យ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងធ្វើការបាញ់គំនូសចំណាំរួចយកដាក់អែបខាងដើម្បីដោះស្រាយគ្នា​ ដោយសារមិនមានការប្តឹងផ្តល់និងទាមទារសំណងទេីបភាគីទាំងសងខាងបានសម្រួលគ្នាដោយយកទៅជួសជុលរៀងខ្លួន៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print