ក្រុមប្រតិបត្តិកាកបាទក្រហមសាខាខេត្តស្វាយរៀង បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈនៅផ្សាជីភូរនិងផ្សារមេសរថ្ងក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសុខភាពបងប្អូន ពុកម៉ែ ប្រជាពលរដ្ឋ នៅតាមសហគមន៍ ពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដើម្បី ចូលរួមការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តតែ ផ្ទុះរាលដាលខ្លាំង ជាបន្តបន្ទាប់ នៅថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១ លោក ម៉ែន វិបុល ប្រធាន គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចាត់ឲ្យក្រុមប្រតិបត្តិសាខា បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ រស់នៅតាមទីប្រជុំជន តាមផ្លូវសាធារណៈ ត្រង់ចំណុចផ្សាជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត ផ្សាមេសរថ្ងក ស្រុកចន្ទ្រា ដែលក្រុមការងារ បានផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋបានចំនួន ២៧០ នាក់ស្រី ១៣៥ នាក់ ។

ក្រុមប្រតិបត្តិសាខា កាកបាទក្រហមខេត្តស្វាយរៀងបានអោយដឹងថាការចុះផ្សព្វផ្សាយពីវិធី កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនាពេលនេះគឺ
ក្នុងគោលបំណង ដើម្បីចូលរួមផ្សព្វផ្សាយជូនដល់ បងប្អូន ប្រជាពលរដ្ឋឲ្យបានទូលំទូលាយស្តីពីវិធានការ ការពារនិងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក៏ដូចជាសារ អប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំង ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ ១៩ ទាំងអស់គ្នា ។

ក្នុងយុទ្ធនាការផ្សព្វផ្សាយ នេះដែរ ក្រុមការងារផ្សព្វផ្សាយបានប្រើប្រាស់ អាកុលលាងដៃ ចែកម៉ាស ចំនួន ១២០ សន្លឹក បិទផ្ទាំងរូបភាពផ្សព្វផ្សាយចំនួន ៤៥ សន្លឹក ចែកសាប៊ូ ៥០ ដុំ ខិត្តប័ណ្ណ ផ្សព្វផ្សាយពីវិធានការការពារ ខ្លួនពី កូវីដ-១៩ និយមន័យករណីសង្ស័យជំងឺកូវីដ-១៩ ចំនួន ១២០ បណ័្ណរបៀបលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹក ចំនួន ១២០ បណ័្ណ និងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លង ជំងឺកូវីដ-១៩ ចំនួន ១២០ បណ័្ណ ព្រមទាំងបាន ផ្សព្វផ្សាយសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុក្រិត្យស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លង នៃ ជំងឺកូវីដ-១៩ ដោយប្រដាប់បំពងសម្លេងតាមរថយន្ត។

ជាពិសេស ផ្សព្វផ្សាយអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “៣ ការពារ ៣កុំ ២ ចូលរួម និង សារអប់រំនានារបស់ក្រសួងសុខាភិបាលរួមមាន៖
១. លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬអាល់កុលហ្សែល ។
២. ខ្ទប់មាត់ និងច្រមុះ នៅពេលក្អក ឬកណ្តាស់ ដោយប្រើកែងដៃ ឬក្រដាសអនាម័យ រួចបោះចោល ក្នុងធុងសំរាមឲ្យបានត្រឹមត្រូវ ។
៣. ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកដែលមានគ្រុនក្ដៅ ក្អក ឬផ្ដាសាយ ។
៤.ជៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់ ។
៥.បរិភោគអាហារដែលចម្អិនបានឆ្អិនល្អ ។
៦. ស្វាគមន៍ដោយសំពះ ជំនួសការចាប់ដៃ ។
សម្រាប់ព័ត៌មានបន្ថែម ឬមានករណីសង្ស័យ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ១១៥ ដោយឥតគិតថ្លៃ ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print