នគរបាលស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ២នាក់និង៧នាក់ទៀតឱ្យត្រឡប់ទៅផ្ទះវិញ ពេលពួកនេះយកគ្រឿងញៀនទៅជក់នៅផ្ទះសំណាក់យីហោស្វាយតានី ៦១១

ចែករំលែក៖

ខេត្តកណ្តាល៖ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ដែលកំពុងដឹកយកគ្រឿងញឿនទៅជក់ក្នុងផ្ទះសំណាក់យីហោស្វាយតានី៦១១  ជាមួយនិឹងមនុស្សស្រី ប្រុស៧នាក់ទៀត ដែលដេកចាំរួចជាស្រេច ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនសាកសួររួច មនុស្សប្រុសស្រី ៧នាក់មិនមានសារធាតុញៀន ទើបសមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១០និង២០នាទី នៅចំណុចភូមិវាល  ឃុំស្អាង ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យទី១ឈ្មោះ ឆេង សុខឡាយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ កំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ត កណ្តាល  (ធ្លាប់ជាប់ពន្ធនាគារ រយៈពេល១ខែ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ទី២ឈ្មោះទូច អុីតាន់ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល  ជនជាតិខ្មែ មុខរបរមិនពិតប្រាកដ។

វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាម ពណ៌ សថ្លាសង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក )ចំនួន៤កញ្ចប់តូច ។ម៉ូតូចំនួន១គ្រឿងម៉ាក Beatពណ៌សលាយខៀវ ពាក់ស្លាកលេខ កណ្តាល 1AG-6468 ទូរស័ព្ឌចំនួន១គ្រឿង ម៉ាក អិនចុចពិលពណ៌ខ្មៅ ។

សមត្ថកិច្ចស្រុកស្អាងបានដឹងថា កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំបានធ្វើការចេញល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពេលទៅដល់ចំណុចកើតហេតុប្រទះឃើញជនសង្ស័យទាំងពីរខាងលើកំពុងជិះម៉ូតូលើផ្លូវលេខ១២១០ ក៏បានឃាត់ធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៤កញ្ចប់តូច រួចនាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលស្អាងភ្នំដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះឆេង សុខឡាយ និងឈ្មោះ ទូច អុីតាន់ សារភាពថា គ្រឿងញៀនខាងលើខ្លួនបានទិញពីឈ្មោះសារឹម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ   នៅភូមិតានូ ឃុំស្អាងភ្នំ  ស្រុកស្អាង ខេត្តកណ្តាល៤កញ្ចប់តូចតម្លៃ៣០០០០៛(បីម៉ឺនរៀល)ដើម្បីយកទៅប្រើប្រាស់។
បន្ទាប់ពីសាកសួររួច សមត្ថកិច្ចឈានទៅឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ទៀតនៅក្នុងផ្ទះសំណាក់យីហោ ស្វាយតានី ៦១១ ធ្វើការពិនិត្យ មិនមានសារធាតុញៀន ទើបសមត្ថកិច្ចអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។

នៅវេលាម៉ោ១០និង៣០នាទី លោកហោ លីណា  ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានបញ្ជាឱ្យឃាត់ខ្លួនជនសង្ស័យខាងលើនៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី។

ពលរដ្ឋបានឱ្យដឹងថា ផ្ទះសំណាក់យីហោស្វាយ តានី ៦១១ ដែលស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ជាផ្ទះសំណាក់លួចលាក់ និងប្រមូលផ្តុំដោយក្រុមគ្រឿងញៀន និងក្រុមក្មេងទំនើងយ៉ាងអនាធិបតេយ្យផងដែរ ។ មិនតែប៉ុណ្ណោះផ្ទះសំណាក់នោះក៏ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបក្រុមគ្រឿងញៀនច្រើនដងដែរ តែមិនឃើញមានវិធានការសោះ ។

ជុំវិញបញ្ហាខាងលើនេះដែរយើងសង្ឃឹមលើលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និឹងពិនិត្យ មានវិធានការចំពោះផ្ទះសំណាក់យីហោ ស្វាយ តានី ៦១១ពុំខាន ។

ដោយឡែកម្ចាស់ផ្ទះសំណាក់យីហោ ស្វាយ តានី ៦១១ បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទដែរថា ពិតជាមានករណីសមត្ថកិច្ចមកឃាត់ខ្លួនក្រុមក្មេង មកដេកផ្ទះសំណាក់គាត់ពិតមែន ។ ពួកក្មេងទាំងនោះដេករួច ចេញ ចូល ៗ តែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនរួច លោកអភិបាលស្រុកស្អាង និងលោកអធិការស្រុកស្អាង បានឱ្យគាត់ធ្វើកិច្ចសន្យារួចហើយដែរ ៕

 

...

ដោយ៖  ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print