Update : លោកស្នងការខេត្តកណ្ដាល និហ អាជ្ញាធរ សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ នៅស្រុងស្អាង ក្រោយរកឃើញ ថា ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗប្រើប្រាស់គ្រឿងញៀនដ៏ពពាក់ពពូនគ្នា !

ចែករំលែក៖

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល និងអាជ្ញាធរស្រុកស្អាង សម្រេចដកអាជ្ញាប័ណ្ណ ផ្ទះសំណាក់ ស្វាយ តានី ៦១១ ស្ថិតនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុងស្អាង ខេត្តកណ្តាល ក្រោយរកឃើញ ថា ជាកន្លែងផ្តល់ទីតាំងអោយក្មេងៗប្រើប្រាស់គ្រឿងញៀន និង ធ្លាប់ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបជាច្រើនលើកច្រើនសារ តែហាក់មិនបញ្ឈប់សកម្មភាពល្មើស ទាល់តែសោះ និងសំបូរមនុស្សដ៏ពពាក់ពូនគ្នាច្រើន។

លោកឧត្តមសនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងនាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ ថា «ផ្ទះសំណាក់នេះ ខ្ញុំឯកភាពគ្នាជាមួយលោកអភិបាលស្រុកស្អាងហើយ គឺ ដកអាជ្ញាប័ណ្ណអាជីវកម្ម លែងឲ្យដំណើរការបន្តទៅទៀត» ។

ជាក់ស្តែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកស្អាង សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលកំពុងធ្វើដំណើរតាមផ្លូវ យកគ្រឿងញឿនទៅប្រើប្រាស់ក្នុងផ្ទះសំណាក់ ស្វាយ តានី ៦១១ ។ ពេលនោះ សមត្ថកិច្ច ឈានដល់ចូលផ្ទះសំណាក់ ស្វាយ តានី ៦១១ ឃើញក្មេងៗ៧នាក់ ទៀត កំពុងរង់ចាំមិត្តភក្តិ២នាក់ នេះ យកគ្រឿងញៀនមកអោយប្រើប្រាស់ ៕

...

ដោយ, ស្អាង ជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print