វិវាទនៅក្នុងគណបក្សសាធារណរដ្ឋក្រោយលោកដូណាលត្រាំក្លាយជាបេក្ខភាពប្រធានាធិបតី

ចែករំលែក៖

សារព័ត៌មាន​The New York Times បានផ្សាយថា នៅក្នុងគណបក្សសាធារណរដ្ឋមានការជជែកគ្នាយ៉ាងខ្លាំង នៅពេលដែលអតីតបេក្ខភាព​ប្រធានាធិបតីពីរូបគឺលោក​Mitt Romney និង​John McCain បញ្ជាក់ថា​លោកដូណាលត្រាំកំពុងតែជម្រុញទឹកដីអាមេរិកឲ្យធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់។
លោករ៉ូនី ហៅលោកដូណាលត្រាំថាជាអ្នកឆបោក កំពុងតែជម្រុញឲ្យប្រទេសជាតិធ្លាក់ចូលក្នុងសភាពគ្រោះថ្នាក់។
លោកបន្តទៀតថា លោកត្រាំមិនមានសមត្ថភាពនយោបាយក្នុងការដឹក​នាំអាមេរិកដែលជាប្រទេសមហាអំណាចនៅលើពិភពលោកនោះឡើយ។
ក្នុងពេលជាមួយគ្នានេះសមាជិកព្រឹទ្ធភា​John McCain បានចោទប្រកាន់លោកត្រាំ​ថាជាបេក្ខភាពប្រធានាធិបតីដែលមិនចេះអ្វីទាំងអស់ពីនយោបាយកិច្ចការបរទេស ក៏ដូចជាសន្តិសុខ ហើយបានថ្លែងសន្តរកថា ដែលបង្ករភាពគ្រោះថ្នាក់ដល់ប្រទេសជាតិ។ លោកម៊ិចខែនបន្តទៀតថា កាលពីថ្ងៃទី​៣ខែមីនា មន្ត្រីទទួលបន្ទុកសន្តិសុខជាតិបានចុះហត្ថលេខាលើលិខិតមិនគាំទ្រលោកត្រាំធ្វើជាប្រធានាធិបតី។
លោកត្រាំក៏បានប្រតិកម្មភ្លាមៗនោះដែរលោកត្រាំបញ្ជាក់ថា​ ប្រតិកម្មទាំងនោះរបស់អតីតបេក្ខភាពប្រធានាធិបតីទាំងពីររូបខាងលើមិនអាចក្លាយជាំការពិតឡើយដោយសារតែជាបេក្ខភាព​បរាជ័យ ។ លោកត្រាំក៏បានរំលឹកឡើងវិញថា លោករូនីពេលចូលរួមប្រកួតប្រជែងបោះឆ្នោតនៅឆ្នាំ​២០១២ ពេលនោះលោកអង្វរខ្ញុំឲ្យគាំទ្រលោក ហើយបើខ្ញុំស្នើរឲ្យលោករ៉ូនីលុតជង្គង លោកក៏អាចធ្វើតាមនោះដែរ។
នៅពេលនេះផ្ទៃក្នុងរបស់គណបក្សប្រជាធិបតេយ្យកំពុងតែមានវិវាទទៅលើបេក្ខភាពប្រធានាធិបតី ភាគច្រើនអ្នកនយោបាយធំខាន់ៗនៅក្នុងគណបក្ស មិនចង់ឲ្យលោកត្រាំក្លាយជាប្រធានាធិបតីនោះឡើយ ដោយលោកមិនមានបទពិសោធក្នុងការដឹកនាំ។ ជាការពិតណាស លោកត្រាំមានជំនាញខាងរក្ស៊ីអចលទ្រព ប៉ុន្តែពីមុនមកលោកមិនដែលចូលរួមក្នុងឆាកនយោបាយដឹកនាំប្រទេសជាតិនោះឡើយ។
ជាមួយនិងការប្រឆាំងនៅក្នុងបក្ស លោកត្រាំពិបាកក្នុងការយកឈ្នះបេក្ខភាពមកគណបក្សប្រជាធិបតេយ្យគឺលោកស្រីហ៊ីលឡារីគ្លីនតុន ដែលមានបទពិសោធន៍ពេញខ្លួននៅក្នុងការដឹកនាំប្រទេស​ លោកស្រី​ក៏ជាភរិយាអតីតប្រធានាធិបតីកាន់អំណាចពីរអាណាត្តិ និងជារដ្ឋមន្ត្រីការរទេសដែលទទួលបានជោគជ័យបំផុត។ លោកស្រីគ្លីនតុន គឺជារដ្ឋមន្ត្រីការបរទេសដែលមានទស្សនកិច្ចទៅក្រៅប្រទេសច្រើនជាគេបង្អស ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាមេរិក៕

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print