ជាង៣០ឆ្នាំកន្លងផុតអ្នកស្រុកស្ទឹងហាវនូវតែមិនទទួលបានផ្លូវចាក់កៅស៊ូឫបេតុងប្រើប្រាស់ក្នុងទីប្រជុំជននៅឡើយ

ចែករំលែក៖

ព្រះសីហនុ​ ៖ អ្នកស្រុកស្ទឹងហាវ​បានស្តីបន្ទោសថ្នាក់ដឹកនាំស្រុក ខេត្តពីមួយជំនាន់ទៅមួយជំនាន់ថាមូលហេតុអ្វីបានជាពួកគាត់មិនត្រូវទទួលបាននូវផ្លូវចាក់កៅស៊ូឫផ្លូវចាក់បេតុង ប្រើប្រាស់ ក្នុងទីប្រជុំជន ស្នើសុំដល់សម្តេចនាយករដ្ឋមន្ត្រីមេត្តាពិនិត្យនិងជួយអន្តរាគមន៍ផង ។

អ្នកស្រីគឹម មួយ ជាពលរដ្ឋរស់នៅក្នុងស្រុកស្ទឹងហាវបានលើកឡើងថា គាត់កំពុងមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះផ្លូវថ្នល់ក្នុងស្រុកស្ទឹងហាវ ដែលមានប្រវែងប្រមាណ៣គីឡូម៉ែត្រ តែប៉ុណ្ណោះ អាជ្ញាធរខេត្តព្រះសីហនុមិនអាចអភិវឌ្ឍន៍បាន ដោយសព្វថ្ងៃនៅតែប្រើប្រាស់ផ្លូវគ្រួសក្រហម វេទនាដដែល ។

ប្រភពដដែលបានបន្តថា ផ្លូវថ្នល់មួយខ្សែរគ្រួសក្រហមក្នុងស្រុកស្ទឹងហាវនេះ មានក្រុមហ៊ុនប្រេងឥន្ទនះមួយជួយបំផ្លាញដោយដឹងប្រេងចេញទាំងយប់ទាំងថ្ងៃ តែមិនព្រមចូលរូមអភិវឌ្ឍន៍ផ្លូវនេះទេទុកឲ្យផ្លូវនេះក្លាយជាសម្បុកមាន់ ជាពិសេសរដូវវស្សានេះតែម្តង ។ប្រការនេះស្នើសុំឲ្យសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តា ជួយអន្តរាគមន៍ផងទើបបាន ។

អភិបាលស្រុកស្ទឹងហាវទើបទទួលតំណែងថ្មី  លោក ឆាយសុគន្ធដា​បានប្រាប់អ្នកកាសែត ថាការយឺតយ៉ាវ មិនបានជួសជុលផ្លូវមួយខ្សែរខាងលើនេះបណ្តាលមកពីគម្រោងមិនស្ថិតនៅក្នុងដៃរបស់ខេត្តនោះទេគឺជាបន្ទុករបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូននៅពេលថ្មីៗនេះមានសេចក្តីរាយការណ៍មកថា ក្រសួងសាធារណៈការនិងដឹកជញ្ជូនកំពុងរកអ្នកដេញថ្លៃម៉ៅការមិនទាន់បាននៅឡើយ ។

ដោយសារតែការរង់ចាំនិងឆ្លើយដាក់គ្នាទៅវិញទៅមកបែបនេះបានធ្វើឲ្យផ្លូវលំ ក្នុងទីប្រជុំជនស្រុកស្ទឹងហាវមួយខ្សែរនេះនៅតែគ្រួសក្រហមរដូវរាំងស្ងួត មានសភាពហុយទ្រលោម ដល់ពេលវស្សាកើតចេញជាថ្លុកទឹក រហូតដល់សព្វថ្ងៃនេះ បើគិតទៅ មានរយៈពេលជាង៣០ឆ្នាំទៅហើយ ស្រុកស្ទឹងហាវនៅតែមិនមានការអភិវឌ្ឍន៍អ្វីបន្តិចសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ ៕ ដោយ ឆ្លាមសមុទ្រ

IMG-20150714-WA0049_resized

...

IMG-20150714-WA0047_resized

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print