ភ្នំពេញ, បើយោងតាមប្រភពពី អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងថា, នៅព្រឹកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការសាឡាងខ្នាតធំចំនួន ២គ្រឿងដឹកយានយន្តឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីកោះពេជ្រ ទៅកោះនរា ចាប់ពីម៉ោង ៥:៣០នាទីព្រឹក ដល់ម៉ោង ២០:០០យប់ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានព្រះមុនីវង្ស ក្នុងខណ្ឌចំការមន និងខណ្ឌច្បារអំពៅ ។
សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយសុវត្ថិភាព ! រដ្ឋបាលសាលារាជធានីភ្នំពេញ តែងតែបានយកចិត្តទុកដាក់ជាទីបំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ទាំងសន្តិសុខសណ្ដាប់ធ្នាប់ ទាំងវិធានការទប់ស្កាត់ជំងឺ covid 19 និងការជួយសម្រួលចរាចរណ៍ជាដើម៕
...
ដោយ, សិលា