ក្រសួងអប់រំយុវជន និងកីឡា ណែនាំឱ្យមន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពី វិធានការសម្រាប់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ ក្នុងការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺអូវីដ -១៩។

ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡាសូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិទាំងអស់ ដូចខាងក្រោម៖
-រាល់ការងាររដ្ឋបាលទាំងអស់ ត្រូវអនុវត្តតាមប្រព័ន្ធអនឡាញ ទាំងស្រុង
-មន្ត្រីអប់រំទាំងអស់ត្រូវបំពេញការងារ នៅតាមផ្ទះរៀងៗខ្លួន តាមប្រព័ន្ធអនឡាញ
– គ្រប់អង្គភាពទាំងអស់ មិនចាំបាច់រៀបចំវេនការងារ ឬមន្ត្រីប្រចាំការ
-អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី ករណីមានការសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ -១៩ ត្រូវរាយការណ៍ ឬ ទូរសព្ទទៅលេខ ១១៥ ជាបន្ទាន់។
ទទួលបានសេចក្តីណែនាំនេះ អង្គភាពថ្នាក់ជាតិទាំងអស់នៃក្រសួងអប់រំ យុវជន និងកីឡាត្រូវផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print