ខេត្តស្ទឹងស្រែង៖ បន្ទាប់ពីបានបញ្ចប់ការអនុវត្តជំហានទី ១ ដោយជោគជ័យរួចមក បច្ចុប្បន្ន ក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង ជំហានទី ២ ។ ការងារជាអាទិភាពនៅក្នុងជំហានទី ២ នេះ គឺការសាងសង់ទំនប់អាងទឹក ១ កន្លែង ស្ថិតនៅក្នុងភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានសមត្ថភាពស្តុកទឹកបាន ២៥៨ លានម៉ែត្រគូប ។ ក្រោយពេលសាងសង់រួចរាល់ជាស្ថាពរ គម្រោងអភិវឌ្ឍន៍ធនធានទឹក ស្ទឹងស្រែង នឹងផ្តល់ទឹកសម្រាប់យកទៅផ្គត់ផ្គង់ដីស្រែ ជាង ២៥.០០០ ហិកតា (អាចផលិតស្រូវបាន ២ ដង ក្នុង ១ ឆ្នាំ) ស្ថិតនៅក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ៕
...
ដោយ៖ សុខ ខេមរា

















