ខេត្តកោះកុង៖ នាយទាហានមួយរូប«ថា» ត្រូវបានគេស្គាល់ថាជាឈ្មួញឈើប្រណិតដ៏ធំនៅខេត្តកោះកុង ក្នុងនោះទាំងការប្រមូលទិញឈើ រត់ការឈើ ពិសេសមិនមែនជារឿងធម្មតា ខណៈកាត់មានឥទ្ធិពលយកទីតាំងអង្គភាពជើងទឹកកោះយ៉ធ្វើជាកន្លែងស្តុកឈើ ដើម្បីដឹកជញ្ជូនបន្តតាមទឹកឆ្លងទៅវៀតណាម។ ឈ្មួញឈ្មោះ«ថា»គឺជានាយទាហានមួយរូបនៅក្នុងអង្គភាពនេះ ជាទូទៅគាត់ប្រមូលទិញឈើនៅក្នុងទឹកដីខេត្តកោះកុងមានប្រភេទឈោះធ្នង់ នាងនួន មួយចំនួនទៀតក៏ស្តុកឈើគ្រញួងនាំមកពីប្រទេសថៃផងដែរ។
ទីតាំងខាងលើនេះមិនត្រូវបានបង្ក្រាប ខណៈយកបន្ទាយទាហានជើងទឹកជាមធ្យាបាយលាក់ទុកបទល្មើស។ ដូច្នេះគួរសមត្ថកិច្ចពាក់ព័ន្ទ ឬសាមីុអង្គភាពគិតគួរលើបញ្ហានេះ ស្របពេលដែលកម្លាំងប្រដាប់អាវុធចូលរួមបង្ក្រាបព្រៃឈើ។ នាយទាហានឈ្មោះ«ថា»រកស៊ីដឹកជញ្ជូនបទល្មើសព្រៃឈើយូរឆ្នាំមកហើយ និងចេញមុខជាងគេក្នុងទឹកដីខេត្តកោះកុង ប៉ុន្តែសមត្ថកិច្ចបន្លំលាក់លៀម ឃុបឃិត ដើម្បីលាភសក្ការៈ។
ពាក់ព័ន្ធករណីនេះ«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេពីនាយទាហានរូបនេះនារសៀលថ្ងៃទី៥ខែមីនាឆ្នាំ២០១៦ដោយតាមទូរស័ព្ទ លោកបញ្ជាក់ថា«ខ្ញុំមិនមែនឈ្មោះថា» រួចក៏បិទទូរស័ព្ទ។
ទាំងប្រជាពលរដ្ឋ ឈ្មួញ មន្ត្រីរាជការបានរិះគន់ថាហេតុអ្វីក៏ប្រធានអង្គភាពយោធាជើងទឹកកោះយ៉ស្ថិតក្នុងភូមិ-ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង អនុញ្ញាតិឲ្យឈ្មួញ យកឈើមកស្តុកទុក និងមិនបានគិតដល់ពីយន្តការគោលការរបស់រដ្ឋាភិបាលជំរុញឲ្យសមត្ថកិច្ចចូលរួមបង្ក្រាបបទល្មើសព្រៃឈើនោះ៕
ដោយ៖ សុខ ខេមរា










