ខេត្តកំពង់ចាម÷ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ នៅក្នុងខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងអភិបាលរងខេត្ត នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ អញ្ជើញទទួលអំណោយពី សប្បុរសជន ជាសម្ភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគ បរិភោគ និងថវិកា ពី សាខាធនាគារជាតិ និងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុ នានាប្រចាំខេត្តកំពង់ចាម។
ក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណ ចំពោះលោកនាយកសាខា ធនាគារជាតិនៃកម្ពុជាប្រចាំខេត្តកំពង់ចាម និងអស់លោក លោកស្រី ដែលជាតំណាងគ្រិះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលបានជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តកំពង់ចាមនាពេលនេះ ដើម្បីជួយឧបត្ថម្ភដល់ការរៀបចំអាហារសម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត និងចូលរួមការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្ត។
លោកអភិបាលខេត្តបន្តថា អំណោយទាំងអស់នេះ គឺបានឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ដែលស្របពេលជម្ងឺដ៏កាចសាហាវមួយនេះបាមនឹងកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងសហគមន៍ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោក ជារៀងរាល់ថ្ងៃ។
ចំពោះអំណោយដែលរដ្ឋបាលខេត្តទទួលបាននាពេលនេះរួមមាន÷
១, ធានាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ចាម ឧបត្ថម្ភថវិកាចំនួន ២,០០០,០០០ រៀល។
២,ធនាគារ SACOM BANK សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ទឹកអាល់កុល ៣កាន ម៉ាស ២,៥០០ បន្ទះ, មីម៉ាម៉ា ២កេសធំ, និងទឹកបរិសុទ្ធ ១០ កេស។
៣,ក្រុមហ៊ុនមិត្តហ្វូន សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាសចំនួន ៤៥០ប្រអប់, ទឹកអាល់កុលលាងដៃចំណុះ ២៥០ml ចំនួន ១៩២ដប។
៣,ធនាគារ AMK សាខាខេត្តកំពង់ចាម ឧបត្ថម្ភ ម៉ាស៥០ ប្រអប់ និងទឹកបរិសុទ្ធ ១៥ កេស៕
ដោយ៖ សូរិយា