លោកអភិបាលរងក្រុងស្វាយរៀងជាសះស្បើយពីជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបន្តចត្តាឡីស័ក ១៤ថ្ងៃ បន្ថែមទៀត

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានអោយដឹងនៅរសៀលថ្ងៃទី៩ ខែមេសាឆ្នាំ២០២១នេះថា លោកមានចិត្តរីករាយសប្បាយយ៉ាងខ្លាំងខណះក្រុមគ្រូពេទ្យនៅមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំបានខិតខំប្រឹងប្រែងព្យាបាលរូបលោករហូតបានជាសះស្បើយពីជម្ងឺកូវីត១៩ ប៉ុន្តែត្រូវបន្តចត្តាឡីស័ក ១៤ថ្ងៃ បន្ថែមទៀត។

លោកសរសុដានីបន្តថារូបលោក
សូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះ លោកស្រីគតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង
លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង លោក ឌី វិជ្ជាប្រធាន ស ស យ ក ខេត្តស្វាយរៀង លោក ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណះក៏ដូចជា លោក ម៉ែន វិបុលអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត លោកលោកស្រី ជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មន្ត្រី
រាជការ ពុកម៉ែមីងមារ យាយតា បងប្អូនប្រជាពលរដ្ឋ មិត្តភក្តិជិតឆ្ងាយទាំងអស់។

លោកបន្ថែមថា ជាពិសេសកងទ័ព(អាវស) ដែលតែងតែលើកទឹកចិត្តដល់លោកជានិច្ច ហើយព្យាបាលដោយយកចិត្តទុកដាក់បំផុត រហូតមកដល់ថ្ងៃនេះបានជាសះស្បើយហើយបានចេញពីកន្លែងព្យាបាល ប៉ុន្តែត្រូវបន្តចត្តាឡីស័ក ១៤ថ្ងៃ បន្តទៀតដើម្បីធានាថាសុខភាពខ្ញុំបាទមានសុខវត្ថិភាព ទើបអាចចេញទៅបន្តការងារបំរើជូនរាជរដ្ឋាភិបាល និង បងប្អូនប្រជាពលរដ្ឋជាគោរពស្រលាញ់បន្តទៀត។

លោក សង្ឃឹមថាអ្វីៗនឹងល្អប្រសើឡើងវិញនិង សូមជូនពរបងប្អូនដែលកំពុងសម្រាកព្យាបាលសូមឆាប់ជាសះស្បើយទាំងអស់គ្នាខណះ ក្រុមគ្រួសារកំពុងរង់ចាំមិនតែប៉ុណ្ណោះសូមបន្តអនុវត្តអោយបានខ្ជាប់ខ្ជួនវិធាន ៣ការពារ ៣កុំរបស់រាជរដ្ឋាភិបាល ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print