ប្រទេសមីយ៉ាន់ម៉ា, ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា , ក្នុងអំពើហិង្សាកាលពីថ្ងៃទី៨ខែមេសា បានសម្លាប់មនុស្សដល់ទៅ ១១នាក់ ។
សារព័ត៌មាន Myanmar Now និង Irrawaddy បានផ្សាយថា ក្រុមបាតុករ ច្នៃកាំភ្លើង កាំបិទ និងគ្រាប់បែក ដើម្បីនឹងទប់ទល់កម្លាំងយោធាស្ថិតនៅក្នុងស្រុក Taze ។ កម្លាំងយោធាបានបញ្ជូនទាហានបន្ថែមទៅកាន់តំបន់នេះដើម្បីទប់ទល់ក្រុមបាតុករ។
ការប៉ះទង្គិចគ្នារវាងបាតុករ និងកម្លាំងទាហាន នៅថ្ងៃទី ១១ខែមេសា បណ្តាលឲ្យមានមនុស្ស១១នាក់ស្លាប់ និង ២០នាក់រងរបួសធ្ងន់ ។ ចំណែកកម្លាំងទាហាន មិនមានរបាយការណ៍ស្តីពីអ្នកស្លាប់និងរងរបួស នោះឡើយ។ មកទល់ពេលនេះ មានបាតុករមីយ៉ាន់ម៉ាជាង ៦០០នាក់ស្លាប់ចាប់តាំងពី ថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១។
មន្ត្រីការបរទេសដែលជាសមាជិក តំណាងឲ្យ ក្រុម Pyidaungsu Hluttaw ដែលបង្កើតឡើងដោយ តំណាងរាស្ត្រជាប់ឆ្នោតនៅចុងឆ្នាំ២០២០ បានឲ្យដឹងនៅថ្ងៃទី៩ខែមេសា ថា លោកនឹងថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ១៥ប្រទេសតាមប្រព័ន្ធអនឡាញ ។ នេះជាកិច្ចពិភាក្សា ដោយបើកជំហរដំបូងគេបង្អស់ស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តំាងពី ការធ្វើរដ្ឋប្រហារកើតឡើង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN រយៈពេលជាង ១ម៉ោង មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយថា «នេះមិនមែនជាការធ្វើរដ្ឋប្រហារនោះឡើយ ។ លោកបន្តទៀតថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតហើយប្រគល់អំណាចទៅឲ្យអ្នកដែលបានឈ្នះឆ្នោត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាពេលណានឹងរៀបចំបោះឆ្នោតឡើងវិញនោះឡើយ ។ លោកបាននិយាយថា យោធានឹងរៀបចំក្នុងរយៈពេល២ឆ្នាំដើម្បីផ្តល់អំណាចដល់រដ្ឋាភីបាសស៊ីវិល៕
ដោយ, ធី រីណា