ស្ថានភាពមីយ៉ាន់ម៉ា៖ ក្រុមបាតុករច្នៃអាវុធ គ្រាប់រំសេវដើម្បីប្រឈមមុខជាមួយយោធា

ចែករំលែក៖

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា ក្នុងអំពើហិង្សាកាលពីថ្ងៃទី៨ខែមេសា បានសម្លាប់មនុស្សដល់ទៅ១១នាក់ ។
សារព័ត៌មាន Myanmar Now និង Irrawaddy បានផ្សាយថា ក្រុមបាតុករបានច្នៃកាំភ្លើង កាំបិត និងគ្រាប់បែក ដើម្បីទប់ទល់ជាមួយកម្លាំងយោធាស្ថិតនៅក្នុងស្រុក Taze ។ កម្លាំងយោធាបានបញ្ជូនទាហានបន្ថែមទៅកាន់តំបន់នេះដើម្បីទប់ទល់ក្រុមបាតុករ។
ការប៉ះទង្គិចគ្នារវាងបាតុករ និឹងកម្លាំងទាហាន នៅថ្ងៃទី៨ខែមេសា បណ្តាលឲ្យមានមនុស្ស១១នាក់ស្លាប់ និង ២០នាក់រងរបួសធ្ងន់ ។ ចំណែកកម្លាំងទាហានមិនមានរបាយការណ៍ស្តីពីអ្នកស្លាប់និងរងរបួសនោះឡើយ។ មកទល់ពេលនេះ មានបាតុករមីយ៉ាន់ម៉ាជាង៦០០នាក់ហើយបានស្លាប់ចាប់តាំងពីថ្ងៃទី១ខែកុម្ភៈ ឆ្នាំ២០២១មក។
មន្ត្រីការបរទេសដែលជាសមាជិក តំណាងឲ្យក្រុម Pyidaungsu Hluttaw ដែលបង្កើតឡើងដោយ តំណាងរាស្ត្រជាប់ឆ្នោតនៅចុងឆ្នាំ២០២០ បានឲ្យដឹងនៅថ្ងៃទី៩ខែមេសា ថា លោកនឹងថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ១៥ប្រទេសតាមប្រព័ន្ធអនឡាញ ។ នេះជាកិច្ចពិភាក្សាដោយបើកចំហដំបូងគេបង្អស់ស្តីពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តំាងពីការធ្វើរដ្ឋប្រហារកើតឡើង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN រយៈពេលជាង ១ម៉ោង មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយថា «នេះមិនមែនជាការធ្វើរដ្ឋប្រហារនោះឡើយ ។ លោកបន្តទៀតថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតហើយប្រគល់អំណាចទៅឲ្យអ្នកដែលបានឈ្នះឆ្នោត។ ប៉ុន្តែលោកមិនបានបញ្ជាក់ថាពេលណានឹងរៀបចំបោះឆ្នោតឡើងវិញនោះឡើយ ។ លោកបាននិយាយថា យោធានឹងរៀបចំក្នុងរយៈពេល២ឆ្នាំដើម្បីផ្តល់អំណាចដល់រដ្ឋាភិបាសស៊ីវិល៕ដោយ សាធី

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print