អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចក្រឡាហោម ជាគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។ មានការអញ្ជើញចូលរួមពី ស្នងការនគរបាល កងកម្លាំងប្រដាប់អាវុធ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងប្រធានមន្ទីរអង្គភាព ស្ថាប័នមួយចំនួន។

ក្នុងឱកាសនោះ លោក ម៉ុម សារឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ដល់កងកម្លាំងទាំងអស់ ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ គ្រប់កាលៈទេសៈ ពិសេសក្នុងគ្រាដែលប្រទេសបានកំពុងរងវិបត្តិពីវីរុសកូវីដ-១៩។

ពិធីនេះប្រព្រឹត្តទៅ នៅទីតាំងចំនួន ០២ ក្នុងនោះ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងកម្លាំងប្រតិបត្តិការសឹករងស្ទឹងត្រែង ឈរជើងតាមព្រំដែនកម្ពុជា-ឡាវ នៅចំណុចស្រែចំប៉ា ស្ថិតនៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ និងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្តល់ជូនកងកម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនគោកលេខ ៧០១ ឈរជើងតាមព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិឧបសម្ព័ន្ធឬទី្ធសែនជ័យពីរ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ផងដែរថា៖ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ អង្ករចំនួន២.៥០០គ.ក្រ, មីម៉ាម៉ាកេសធំ ២៤កេស, ត្រីខកំប៉ុង ២៤កេស, ទឹកស៊ីអ៉ីវ ២៤កេស, ទឹកត្រី ២៤កេស, ប្រហុកត្រី ៨០គ.ក្រ, ទឹកបរិសុទ្ធ ៨០កេស និងថវិកា ៤លានរៀល។ និងអំណោយរបស់ដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រួមមាន៖ អង្ករចំនួន ១.៥០០គ.ក្រ, មីម៉ាម៉ា១២កេស, ត្រីខកំប៉ុងចំនួន ១២កេស, ទឹកស៊ីអ៉ីវចំនួន ១២ កេស, ទឹកត្រី ១២កេស, ទឹកបរិសុទ្ធ ៦០កេស និងថវិកា ២លានរៀល ផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print