នេះជាការរៀបរាប់ អំពីបុរាណដ្ឋានប្រវត្តិសាស្ត្រនានា ដែលដូនតាបានសាងសង់នៅឧទ្យានជាតិភ្នំ គូលែន

ចែករំលែក៖

ខេត្តសៀមរាប, បើយោងតាមប្រភព​៖​ Heritages Dairy-បេតិកភណ្ឌ​ប្រចាំថ្ងៃ បានបញ្ជាក់អោយដឹងថា, តំបន់បុរាណដ្ឋាន ប្រាសាទខ្លាឃ្មុំ គេហទំព័រ បេតិកភណ្ឌប្រចាំថ្ងៃបានផ្សព្វផ្សាយជូនប្រិយមិត្តរួមជាតិចំនួន៤វគ្គ រួចហើយ អំពីបុរាណដ្ឋានប្រវត្តិសាស្ត្រនានា ដែលដូនតាបានសាងសង់នៅឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាបទឹកដីប្រវត្តិសាស្ត្រ។

វគ្គនេះ សូមបង្ហាញបញ្ជីប្រភេទបុរាណដ្ឋាន នៅតំបន់ប្រាសាទខ្លាឃ្មុំ សរុបចំនួន ១៤ ដូចខាងក្រោម៖
(១) ទួលសរុបចំនួន០៨ (KL០០៣៧, KL០០៨៧, KL០០៨៨, KL០០៨៩, KL០០៩០, KL០០៩១, KL០០៩៣ និង KL០០៩៤)
(២) វេទិកាសរុបចំនួន០១ (KL០០៣៨)
(៣) គ្រឹះថ្មបាយក្រៀមសរុបចំនួន០១ (KL០០៨៥)
(៤) ស្រះទឹកបុរាណសរុបចំនួន០២(KL០០៨៦ និង KL០០៩២) និង
(៥) ប្រាសាទបុរាណសរុបចំនួន០២ (KL០០៩៥ និងប្រាសាទខ្លាឃ្មុំ កសាងនៅស.វ.ទី៩នៃគ.ស)។
ប្រិយមិត្តទាំងអស់ជាទីគោរពស្រឡាញ់! គិតត្រឹមថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន​៣៦០៤រូប គិតរួមទាំងកុមារតូច(អាយុក្រោម០១ឆ្នាំ)ផង និងមានអ្នក​ស្លាប់សរុបចំនួន២៤រូប(ស្រី១១នាក់)។ រឹតតែភ័យខ្លាចទៀតនោះគឺ ចំនួនអ្នកឆ្លងជំងឺនេះ ក្នុងសហគមន៍ហក់ឡើងដល់ចំនួន៥៧៦រូប នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះ។ ហេតុនេះ សូមកុំរារែក និងប្រញាប់ប្រញាល់ទៅទទួលការចាក់វ៉ាក់សាំងការពារជីវិតផ្ទាល់ខ្លួនម្នាក់ៗ និងចូលរួមការពារ និងទប់ស្កាត់ការឆ្លង។ បើបង ប្អូនមិនបានចាក់វ៉ាក់សាំង និងការពារខ្លួនទេ គឹខាតបង់ធំណាស់សម្រាប់ខ្លួន​យើង(បាត់ជីវិតរស់នៅគឺ បាត់បង់អ្វីៗទាំងអស់ រួមទាំងឱកាសមក​លេងតំបន់បេតិកភណ្ឌស្អាតៗ)។
ក្រុមការងារតំបន់បេតិកភណ្ឌសូមបន់ស្រន់បារមីស័ក្តិសិទ្ធិភ្នំគូលែន និងទេវតាជួយតាមឃុំគ្រងអ្នកដែលបានទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ ឱ្យមានអាយុយឺនយូរ និងសុភមង្គលក្នុងគ្រួសារកុំបីឃ្លាងឃ្លាតឡើយ៕

...

សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print