ភ្នំពេញ៖ មានឃ្លីបវីដេអូជាច្រើន ដែលបានធ្វើឡើងដោយលោក( k01 ) បង្ហាញឲ្យឃើញពី ព័ត៌មានប្រឌិត ញុះញង់ បង្កើតឱ្យមានភាពវឹកវរក្នុងសង្គម។ រហូតដល់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងមានប្រសាសន៍ផ្ញើសារពិសេសជូនជនរួមជាតិ ពី ក្រុងតាខ្មៅ ខេត្តកណ្ដាល ធ្វើការព្រមានយ៉ាងខ្លាំងទៅកាន់លោក (k01) ដែលនិយាយគ្មានការពិត ចរិតញុះញង់ឲ្យមានភាពវឹកវរក្នុងសង្គម សម្ដេចក៏មិនមានការលើកលែងផងដែរចំពោះការផ្សាយមិនមានការពិតនេះ។ សម្ដេចមានប្រសាសន៍ថា មិនដឹងក្រសួងព័ត៌មានបានដឹង ពីវីដេអូទាំងនោះហើយឬនៅ ។ ហើយសម្ដេចបានលើកឡើងថា តើអា k01 នោះ ក្មួយឯងបានដកការនិយាយនៅក្នុងទូរទស្សន៍របស់ខ្លួនហើយឬនៅ។ ចរិក k01 និយាយគ្មានយល់ការងារបែបនេះហើយ ទើបកន្លងទៅសម្ដេចមានប្រសាសន៍ថា គេមិនព្រមអនុញ្ញាតឱ្យចូលទៅឡាយនៅខេត្តព្រះសីហនុកន្លែងអគារដួលរលំ។
សមត្ថកិច្ចអាចនឹងមានវិធានការក្នុងរឿងនេះ ប្រសិនបើក្រសួងព័ត៌មានធ្វើការលុបអាជ្ញាប័ណ្ណទៅលើអ្នកសារព័ត៌មានបុគ្គល K 01នេះ ហើយត្រូវតែបន្តនីតិវិធីក្នុងបទល្មើសព្រហ្មទណ្ឌ៕
https://www.youtube.com/watch?v=CFxy6eTuXjU
https://www.youtube.com/watch?v=8PsISqVeNQ8
https://www.youtube.com/watch?v=5jrbNRj1Q5A
ដោយ, សុខ ខេមរា