ក្រុមគ្រូពេទ្យបន្តចុះយកអ្នកវិជ្ជមានកូវីដ-១៩បួននាក់គោលដៅផ្សេងគ្នាក្នុងសង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ​៖​ ត្រឹមតែរយះពេលមួយថ្ងៃប៉ុណ្ណោះក្រុមគ្រូពេទ្យជំនាញបានរកឃេីញអ្នកវិជ្ជមានកូវីដ-១៩ចំនួនបួននាក់​ នៅគោលដៅផ្សេងៗគ្នាក្នុងមូលដ្ឋានសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ហេីយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលបន្ត។

​ លោកសុទ្ធ​ សុជាតិ​ ចៅសង្កាត់រងចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានប្រាប់ឲ្យដឹងថា​ ករណីទី១​ កេីតឡេីងនៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ អ្នកជំងឺឈ្មោះសុំ​ សុខខេង​ ភេទស្រី​ អាយុ​៣៦​ ឆ្នាំ​ វិជ្ជមានកូវីដ​ មុខរបរកមមការិនីរោងចក្រ​ អុី​ ស្ទេច​ ។

ទី២-ឈ្មោះ​ ហ៊ន់​ សុឃាន់​ ភេទស្រីអាយុ៤១ឆ្នាំ​ វិជ្ជមានកូវីដ​-១៩មុខរបរកម្មការិនីរោងចក្រឌីនហាន​ ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងខាងត្បូង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
ទី៣-លោកស្រី​ សុង​ លីស​ អាយុ៣៧ឆ្នាំ​ វិជ្ជមានកូវីដ​មុខរបរកម្មការិនីរោងចក្រឌីនហាន​ ស្នាក់នៅភូមិអង្គ​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ។

ទី៤ឈ្មោះធន់​ ធាង​ ភេទប្រុស​ អាយុ៣៤ឆ្នាំ​ មុខរបរអ្នករត់កង់បីនៅផ្សារអូរឬស្សី​ ដែលពិនិត្យសំណាកលេីកទី១​ ឃេីញថាមានវិជ្ជមានជំងឺកូវីដ១៩​ ស្ថិតក្នុងព្រឹត្តិការណ៍៨​មេសា​ បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយប្រពន្ធគាត់ក្នុងភូមិព្រៃទា២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។

ក្រោយពីក្រុមគ្រូពេទ្យរកឃេីញវិជ្ជមានជំងឺកូវិដ-១៩​ ទេីបក្រុមគ្រូពេទ្យបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះយកបន្តបន្ទាប់ដេីម្បីទៅព្យាបាលបន្ត៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print